Connect with us

ព័ត៌មានជាតិ

សារព័ត៌មានថៃ បន្តប្រឌិតព័ត៌មានបំពានសតិអារម្មណ៍មហាជន លាបពណ៌ និងទម្លាក់កំហុសមកលើកម្ពុជា

បានផុស

នៅ

ការប្រឌិតព័ត៌មានក្លែងក្លាយ ចែកចាយយព័ត៌មានមិនពិតលាបពណ៌ខ្មៅមកលើកម្ពុជា នៅតែជារឿងយុទ្ធសាស្រ្តមួយដែលថៃនៅតែប្រកាន់យក និងកំពុងបន្តអនុវត្តរាល់ថ្ងៃនេះ។ រដ្ឋាភិបាល កងទ័ព និងសារព័ត៌មានថៃ បានចាប់ដៃសហការគ្នាយ៉ាងល្អក្នុងការរៀបចំប្រឌិតព័ត៌មានជាសេនារីយ៉ូ វាយប្រហារ និងទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើកម្ពុជា។ ការប្រឌិតព័ត៌មានមិនពិតបែបនេះ គឺខុសទៅនឹងគោលការណ៍ឯកភាពគ្នាទាំង១៣ចំណុច ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រទេសម៉ាឡេស៊ីកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ រដ្ឋាភិបាល កងទ័ព និងសារព័ត៌មានថៃ បានរៀបចំប្រឌិតព័ត៌មានក្លែងក្លាយយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីរិះគន់ វាយប្រហារ លាបពណ៌ និងទម្លាក់កំហុសមកលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា។ ប៉ុន្តែ​ ក្នងចំណោមនោះ មានរឿងមួយចំនួនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិកម្ពុជា ថៃ និងអន្តរជាតិ។ ទី១.ថៃបានចូលមកព័ន្ធបន្លាលួសដោយទាំងផ្ទះពលរដ្ឋនៅក្នុងឃុំអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយអះអាងជាឯកតោភាគីថាទីនោះជាទឹកដីខ្លួនទាំងដែល​ពលរដ្ឋខ្មែរកំពុងរស់នៅតាំងពីយូរយាណាស់មកហើយ។ មិនតែប៉ុណ្ណោះ ថៃបានបំភ្លៃការពិតថានៅទីតាំងនោះ ជាដីថៃដែលបានផ្តល់ធ្វើជាជម្រកដល់ជនភៀសសឹកកម្ពុជានៅក្នុងសម័យសង្រ្គាម ប៉ុន្តែ ប្រជាពលរដ្ឋកម្ពុជារមិលគុណថៃដោយបង្កើតជាសហគមន៍រស់នៅលើទឹកដីថៃមិនព្រមចេញ។ យ៉ាងណាក៏ដោយ បញ្ហាកងទ័ពថៃចូលរាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅក្នុងទឹកដីកម្ពុជានេះ អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម(JBC)របស់កម្ពុជាតាមរយៈក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការទៅកាន់ភាគីថៃរួចរាល់ហើយ។

បញ្ហាទី២. គឺរឿងគ្រាប់មីនប្រឆាំងមនុស្ស។ ក្រោយបទឈប់បាញ់ចូលជាធរមាន កងទ័ពថៃបានដើរល្បាតខុសពីគោលការណ៍ដែលបាន​​​​​​ឯកភាពគ្នាហើយជាន់មីនចំនួន២លើក​ គឺនៅថ្ងៃទី០៩ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ពេលនោះ ដើរជាន់មីនភ្លាម ភាគីថៃក៏ចោទប្រកាន់ភ្លាមថា កងទ័ពកម្ពុជា ជាអ្នកដាក់មីន។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។ ក៏ប៉ុន្តែ បន្ទាប់មក ថៃបានរៀបចំប្រឌិតឈុតឆាកដោយថតជារូបភាព និងវីដេអូបង្ហាញពីមនុស្សពាក់អាវយោធាកម្ពុជាជីកបង្កប់គ្រាប់មីន។ មិនអស់ចិត្តទេ តាមរយៈសារព័ត៌មានរបស់ខ្លូន ថៃបានបង្កើតព្រឹត្តិការណ៍កងទ័ពខ្លួនរើបានទូរស័ព្ទរបស់កងទ័ពកម្ពុជាដែលក្នុងទូរស័ព្ទនោះ មានផ្ទុករូបភាព និងវីដេអូសកម្មភាពដាក់បង្កប់គ្រាប់មីនប្រឆាំងមនុស្ស។ បញ្ហានេះ មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចេញមកទាត់ចោល ដោយអះអាងថា​ ថៃបន្លំខ្លួនជាទាហានខ្មែរសម្តែងដាក់មីន PMN-2 ហើយដើរតួជាជនរងគ្រោះ។

បញ្ហាទី៣. គឺយោធា និងសារព័ត៌មានថៃ បានចុះផ្សាយមួលបង្កាច់បង្ខូចថា ភាគីកម្ពុជាបានទូរស័ព្ទទៅសុំទោសក្រុមអ្នកសង្កេតការណ៍អន្តរកាលបរទេសនៅប្រទេសថៃ ដោយសារមានទាហានកម្ពុជាមួយរូបបានបង្កការរំខានដល់ដំណើរសង្កេតការណ៍របស់ពួកគេនៅក្នុងតំបន់អានសេះកាលពីថ្ងៃទី១៩ ខែសីហា។ យោធា និងសារព័ត៌មានថៃប្រឌិតព័ត៌មានថា ភាគីកម្ពុជាសុំទោស ព្រោះទាហានកម្ពុជារូបនោះ បង្កការរំខានដោយសារស្រវឹងស្រា។ ចំណែក បញ្ហាទី៤. គឺនៅថ្ងៃទី២០ ខែសីហា មេទ័ពភូមិភាគ២ថៃ បានអះអាងថា មានទាហានកម្ពុជាដើរជាន់មីននៅម្តុំប្រាសាទតាក្របី គឺដើរជាន់មីនដែលដាក់ដោយខ្លួនឯង។ ទាំងអស់នេះ គឺសុទ្ធតែជាព័ត៌មានមិនពិត កុហកបោកប្រាស់សុទ្ធសាធរបស់ថៃ ក្នុងន័យ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើកម្ពុជា។

ការប្រឌិតព័ត៌មានរបស់ភាគីថៃទាំងអស់នេះ គឺជាការរំលោភបំពានទៅលើចំណុចទី៩ នៃគោលការណ៍ឯកភាពគ្នាទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ចំណុចទី៩នេះ បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់ សាធារណជន និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព។ ប៉ុន្តែ ភាគីថៃបានបំពាន ខណៈភាគីបានគោរពអនុវត្តបានយ៉ាងត្រឹមត្រូវ និងពេញលេញ។

ត្រង់ចំណុចនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ​បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នោះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ តែថែមទាំងមិនបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាពបន្ថែមទៀត។ លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម