ព័ត៌មានជាតិ
បរិបទតានតឹងព្រំដែន! រដ្ឋមន្រ្តីអប់រំ បញ្ជាក់ពីមូលហេតុរឹតបន្តឹងគោលការណ៍ប្រឡងបាក់ឌុបទាំងវិញ្ញាសានិងកំណែ
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បញ្ជាក់ពីមូលហេតុបន្តរឹងបន្តឹងគោលការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងកម្រិតគុណភាពវិញ្ញាសា និងយន្តការកំណែ។ ការបញ្ជាក់នេះ ដើម្បីឆ្លើយតបទៅនឹងមតិមួយចំនួនដែលចង់ឱ្យក្រសួងអប់រំបន្ធូរបន្ថយគោលការណ៍ប្រឡង ក្នុងបរិបទស្ថានភាពតានតឹងជម្លោះព្រំដែនកម្ពុជានិងថៃ។

នាសន្និសីទសារព័ត៌មាន ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ លោក ហង់ជួន ណារ៉ុន បានអះអាងថា ក្រសួងមានគោលការណ៍រក្សានូវស្តង់ដាដដែលសម្រាប់ការប្រឡងបាក់ឌុប ដើម្បីកុំឱ្យថានិទ្ទេស A ឆ្នាំនេះអន់ជាងនិទ្ទេស A ឆ្នាំទៅ គឺនិទ្ទេស A នៅតែជានិទ្ទេស A ដូច្នេះស្តង់ដាវិញ្ញាសានៅដដែល។ ក្នុងន័យនេះ លោកបញ្ជាក់ ការរក្សាស្តង់ប្រឡងដើម្បីរក្សាគុណភាពអប់រំ និងគុណភាពនិទ្ទេសដូចបណ្តាលឆ្នាំមុនៗ។
លោកបានពន្យល់ថា ៖«ប្រសិនបើនិទ្ទេស A បានទាបជាង ២ ២២៥ នាក់(ឆ្នាំមុន) នឹងដោយសារប៉ះពាល់អារម្មណ៍ ប៉ុន្តែបើសិនជា និទ្ទេស A (ឆ្នាំនេះ)កើនឡើង អាចវិនិច្ឆ័យបានថា កន្លែងផ្សេងទៀតសិស្សខំប្រឹងរៀន។ចឹងយើងអត់បន្ទាបវិធានវិញ្ញាសា និងមិនដូរយន្តការកំណែ យើងនៅរក្សាស្តង់ដាដដែល» ។

ទន្ទឹមនឹងនេះ តាងនាមក្រសួងអប់រំមិនព្រងើយកន្តើយចំពោះព្រឹត្តការណ៍ស្ថានភាពព្រំដែនដែលអាចប៉ះពាល់អារម្មណ៍សិស្សនោះទេ ពោលក្រសួងនឹងមានរបៀបផ្សេងក្នុងការជួយដល់សិស្សានុសិស្សទាំងនោះ។ លោកទទួលស្គាល់ថា ក្នុងស្ថានភាពនេះ នឹងប៉ះពាល់ដល់អារម្មណ៍សិស្សានុសិស្សត្រៀមប្រឡង ជាពិសេសបេក្ខជនរស់នៅជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ យ៉ាងណាមិញលោកបញ្ជាក់ថា ក្រសួងបានតៀមវិធានពិសេសសម្រាប់ជួយដល់សិស្សដែលរងផលប៉ះពាល់ខ្លាំង និងដោយប្រយោលរួចហើយ។

លោកគូសបញ្ជាក់ទៀតថា ដំណើរការប្រឡងនឹងត្រូវប្រព្រឹត្តទៅ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានពោលគឺ “អ្នកចេះ គឺជាប់”។ ចំណែកវិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណី រកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


