ព័ត៌មានជាតិ
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ១២០នាក់ ឱ្យស្នាក់នៅឥតគិតថ្លៃ
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ១២០ នាក់ ឱ្យមកស្នាក់នៅបណ្តោះអាសន្នដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីសម្រួលដល់ការសិក្សា និងការស្នាក់នៅរបស់និស្សិត។

យោងតាមសេចក្តីជូនដំណឹងក្រសួងអប់រំ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ការប្រកាសនេះជ្រើសរើសចំពោះនិស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់តាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សា។ តាមក្រសួងអប់រំ លក្ខខណ្ឌជ្រើសរើស ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ។
ជានិស្សិតនារីក្រីក្រ និងនិស្សិតនារី ដែលមានពិការភាព មកពីខេត្តនានា(សូមភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ មេឃុំ) ជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។

សម្រាប់កាលបរិច្ឆេទ និងទីកន្លែងដាក់ពាក្យ បេក្ខជនត្រូវយកពាក្យស្នើសុំមកដាក់ដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ចំណែក កាលបរិច្ឆេទប្រកាសលទ្ធផល នឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងតាមគេហទំព័រផ្លូវការរបស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើស នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


