ព័ត៌មានជាតិ
បាក់ឌុបព្រឹកថ្ងៃទី២ អវត្តមានបេក្ខជនជាង ១ ៨០០ នាក់ ខណៈសិស្ស និងមេប្រយោគមានបញ្ហាសុខភាពជិត ១០០នាក់
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុបនេះ បេក្ខជនអវត្តមានចំនួន១ ៨៥៨ នាក់ (ស្រី៧៤៥នាក់) ស្មើនឹង១,២៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៥១១នាក់ (ស្រី៥៨១នាក់) បេក្ខជនចំណេះទូទៅចំនួន៣៤៧នាក់ (ស្រី១៦៤នាក់)។ ចំណែកបេក្ខជនចូលរួមប្រឡង និងមេប្រយោគជិត ១០០ នាក់ មានបញ្ហាសុខភាព។

បើតាមរបាយការណ៍បឋម នៅព្រឹកនេះបេក្ខជនដែលមានបញ្ហាសុខភាពចំនួន៨៣ នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក ៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្នុងនោះ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៨នាក់ គ្រុនពោះវៀន១ និងគ្រោះថ្នាក់ចរាចរណ៍១នាក់ សម្រាប់គណៈមេប្រយោគមានបញ្ហាសុខភាព ១៣នាក់។ ក្នុងចំណោមនោះ មានបេក្ខជនមួយរូបបោះបង់ការប្រឡង នៅមណ្ឌលខេត្តសៀមរាប ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ។
ចំណែកថ្ងៃទី១នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនអវត្តមានចំនួន ១ ៨១៣នាក់(ស្រី៧២៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៨៣នាក់ (ស្រី៥៧៥នាក់) បេក្ខជនចំណេះទូទៅចំនួន៣៣០នាក់ (ស្រី១៥១នាក់)។ ក្នុងនោះបេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៥ នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក២៦នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន២នាក់។ក្នុងនោះបេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ។

ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាពចំនួន៣៥នាក់ផងដែរ។ ប្រឡងថ្ងៃទី ១ មានករណីដកទូរសព្ទពីបេក្ខជនមានចំនួន១ករណីនៅក្នុងខេត្តសៀមរាប។ គណៈមេប្រយោគប្រព្រឹត្តបទល្មើស និងត្រូវបានធ្វើរបាយការណ៍ពិសេសចំនួន២ករណី។
បើទោះបីមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនក្តី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


