ព័ត៌មានជាតិ
ចង្ក្រានបង្កើនថាមពលជាង ១ ៦០០ ត្រូវបានចែកជូនពលរដ្ឋរស់នៅតំបន់ភូមិភាគឦសាន
ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរស់នៅតំបន់ភូមិភាគឦសាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចែក “ចង្ក្រានព្រៃមាន់”បង្កើនថាមពលជូនពលរដ្ឋចំនួន
១ ៦២៧ គ្រួសារ។ ចង្ក្រាននេះមិនត្រឹមតែសម្រួលដល់ការដាំស្លប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

នាពិធីចែកចង្ក្រាន កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាប្រឈមការរស់នៅចំអិនប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចដែលរស់នៅតាមតំបន់ដាច់ស្រយាល ដែលបន្តប្រើប្រាស់ចង្រ្កានបែបប្រពៃណីមានសភាពហ៊ុយផ្សែងត្រលោមដែលអាចបង្កធ្វើឱ្យប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋ។

លោកសង្ឃឹមថា ចង្ក្រានបង្កើនថាមពល(ព្រៃមាន់)នេះ នឹងជួយសម្រួលដល់ជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រមួយកម្រិតទៀត។ លោកថា៖« ការប្រើប្រាស់ចង្រ្កាន(ព្រៃមាន់)មានអត្ថប្រយោជន៍ច្រើន អាចបង្កើនកំដៅខ្លាំងជាងមុន ចំណេញពេលជាងចង្រ្កានធម្មតា អ្វីដែលពិសេស មិនសូវមានផ្សែងដូចចង្រ្កានធម្មតា និងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពឡើយ»។

ឆ្លៀតក្នុងឱកាសនោះ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបន្តយកចិត្តទុកដាក់ដល់ការរស់នៅប្រជាពលរដ្ឋ ជាពិសេសចែកចង្ក្រានជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី ដើម្បីប្រើប្រាស់ក្នុងគ្រួសារ លើកកម្ពស់សុខភាពប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងមិនប៉ះពាល់បរិស្ថាន។ ជាមួយគ្នានោះ លោកបានណែនាំឱ្យពលរដ្ឋដែលទទួលបានចង្ក្រានេះ យកទៅប្រើប្រាស់ដោយយកចិត្តទុកដាក់ និងចេះថែទាំ ដើម្បីប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


