ព័ត៌មានជាតិ
ក្រសួងការងារផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកក្នុងវិស័យឯកជន
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រមាណ ៥០០ នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លោក អ៊ុច ស៊ីណាត នាយកផ្នែកធនធានមនុស្សនៃកូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា «អាទិភាពចម្បងរបស់យើងនាពេលនេះ គឺរក្សាសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក ព្រមទាំងដៃគូអាជីវកម្ម និងសហគមន៍របស់យើង»។

លោកក៏បានសម្តែងនូវមោទនភាពនិងក្តីកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោកបានលើកឡើងថានេះមិនមែនជាលើកទី១ទេ ដែលកូកា-កូឡាទទួលបានការយកចិត្តទុកដាក់ និងទង្វើដ៏ប្រពៃពីរាជរដ្ឋាភិបាល។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅពេលនេះ កាន់តែបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូបហើយក៏ជាការលើកកម្ពស់ភាពទុកចិត្តរបស់វិនិយោគិន ដែលជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា។

លោកបានបន្តថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ គឺជាអាវុធថ្មីមួយបន្ថែមពីលើការយល់ដឹងអំពីអនាម័យ និង៣កុំ ៣ការពារ ក្នុងការការរពារខ្លួន ការពារក្រុមគ្រួសារការពារអាជីវកម្ម និងសហគមន៍របស់យើង។
លោកបានបង្ហាញពីជឿទុកចិត្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រុមការងារសុខាភិបាលគ្រប់កម្រិតក្រុមការងារជួរមុខ ដោយមានការចូលរួមចំណែកពីវិស័យឯកជនជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូបនឹងធ្វើឲ្យកម្ពុជាអាចឆ្លងផុតគ្រាដ៏លំបាកនេះ ហើយកម្ពុជានឹងត្រឡប់មកកាន់តែខ្លាំងក្លាជាងមុន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


