Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅតែទទូចសុំឲ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ឲ្យថៃដោះលែងទាហានខ្មែរ១៨​រូប​មកឲ្យកម្ពុជាវិញ

បានផុស

នៅ

អស់រយៈពេល៣៧ថ្ងៃមកហើយដែលទាហាថៃ ចាប់ទាហានខ្មែរ១៨រូបយកទៅឃុំឃាំងដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ប្រជាពលរដ្ឋខ្មែរនៅតែទទូចសុំឲ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាចធំៗ ជួយអន្តរាគមន៍ឲ្យភាគីថៃដោះលែងទាហានខ្មែរមកឲ្យកម្ពុជាវិញ ដើម្បីបានជួបជុំគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូក យ៉ារ៉ែន មានវ័យ៧២ឆ្នាំ ជាពលរដ្ឋសម្តែងការព្រួយបារម្ភ និងខ្វល់ខ្វាយអំពីសុខទុក្ខរបស់ទាហានកម្ពុជា ដែលត្រូវបានទាហានថៃចាប់ខ្លួនក្រោយបទឈប់បាញ់បានចូលជាធរមានរួចមក ក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ក្នុងនាមពលរដ្ឋខ្មែរមួយរូប លោក ពូក យ៉ារ៉ែន ចង់ឲ្យពិភពលោកជួយអន្តរាគមន៍ឈឺឆ្អាលចំពោះការចាប់ខ្លួនទាហានខ្មែរដោយខុសច្បាប់ពីសំណាក់ថៃ ដើម្បីឲ្យទាហានខ្មែរទាំង១៨នាក់ អាចបានវិលមកត្រលប់មកប្រទេសរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារសាច់ញាតិវិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោកសំណូមពរហើយសំណូមពរទៀត និងសង្ឃឹមជឿជាក់ថា កងទ័ពទាំង១៨រូប នឹងត្រលប់មកវិញមានសុខភាពល្អ មិនមានការធ្វើបាបពីសំណាក់ភាគីថៃ និងសង្ឃឹមថា ពេលប្រគល់ទាហានខ្មែរទាំង១៨មកវិញ មិនមានរូបកាយទ្រុឌទ្រោម ដូចទាហានខ្មែរ០២រូប ដែលប្រគល់ឲ្យលើកមុនឡើយ។

គូសបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នបញ្ហានៅតំបន់ព្រំដែនរវាងកម្ពុជា ថៃ មិនទាន់ចប់សព្វគ្រប់ក៏ដោយ តែសម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំ នៅតែរក្សាគោលជំហរអំណត់អត់ធ្មត់ ប្រឹងប្រែងដោះស្រាយ និងចរចាដោយសន្តិវិធីតាមរយៈយន្តការការទូត សំដៅធ្វើយ៉ាងណាគឺដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម