Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់ ​ត្រូវ​ប៉ូលិស​ស្រុក​គិរីវង់​តាម​ចាប់​ខ្លួន ពីបទ​ដាំដុះ​កញ្ឆា​ដោយ​ខុសច្បាប់

បានផុស

នៅ

បុរសម្នាក់ត្រូវបានប៉ូលីសតាមចាប់ខ្លួនតាមដីការរបស់សាលាដំបូងខេត្តតាកែវពាក់ព័ន្ធការលួចដាំដុះដំណាំកញ្ឆាដោយខុសច្បាប់កាលពីពេលកន្លងមក  និងបានរត់គេចខ្លួនក្រោយការបំផ្លាញចំការកញ្ឆាគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី០៧ ខែមេសា  ឆ្នាំ២០២០១  ដែលដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកអនុវត្តបង្រ្កាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ លេខ៧៦/២០២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ពីបទដាំដុះដំណាំកញ្ឆាដោយខុសច្បាប់ដែលច្បាប់បានហាមឃាត់។  ជនសង្ស័យមានឈ្មោះ  កន វាន  ភេទប្រុស  អាយុ៦១ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

បច្ចុប្បន្នក្រោយការឃាត់ខ្លួនជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញអធិការនគរបាលស្រុកគិរីវង់បញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម