ព័ត៌មានជាតិ
សិង្ហបុរីកំពុងពិនិត្យលទ្ធភាពបង្កើតមជ្ឈមណ្ឌល នវានុវត្តន៍លើបញ្ញាសិប្បនិម្មិតនៅកម្ពុជា
សាកលវិទ្យាល័យជាតិសឹង្ហបុរី កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិត ឬការបង្កើតវិទ្យាស្ថាន សម្រាប់រូបធាតុឆ្លាតវៃដែលមានមុខងារពិសេសនៅកម្ពុជា សំដៅបង្កើនសមត្ថភាពនវានុវត្តន៍របស់កម្ពុជា និងជ្រោមជ្រែងសហគ្រាសកម្ពុជាដើម្បីឆ្ពោះទៅរកទីផ្សារសកល។

គម្រោងបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិតនេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី៨កញ្ញានៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយ សាស្ត្រាចារ្យបណ្ឌិត Konstantin Novoselov ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា ឆ្នាំ២០១០ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យបណ្ឌិត Konstantin Novoselov បានលើកឡើងថា គោលបំណងនៃជំនួបនាពេលនេះមានចំនួន២គឺ ទី១. ដើម្បីស្វែងរកយុវជនឆ្នើមកម្ពុជាដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ ចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវរួមគ្នា (Research Project) នៃសាកលវិទ្យាជាតិសិង្ហបុរី និងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍នានា។ និងទី២. ពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិត ឬការបង្កើតវិទ្យាស្ថាន សម្រាប់រូបធាតុឆ្លាតវៃដែលមានមុខងារពិសេស (Institute For Functional Intelligent Materials) នៅកម្ពុជា សំដៅបង្កើនសមត្ថភាពនវានុវត្តន៍របស់កម្ពុជា និងជ្រោមជ្រែងសហគ្រាសកម្ពុជាដើម្បីឆ្ពោះទៅរកទីផ្សារសកល។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានរំលេចពីគម្រោងពាក់ព័ន្ធវិទ្យាសាស្ត្រមួយចំនួនដែលកំពុងដំណើរការនៅតាមសាលារៀន និងសាកលវិទ្យាល័យរដ្ឋ និងបានចែករំលែកពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំឧត្តមសិក្សានៅកម្ពុជា ដោយកំពុងផ្តោតយកចិត្តទុកដាក់លើការជំរុញ និងបង្កឱកាសឱ្យសិស្សនិស្សិត ផ្សារភ្ជាប់ទ្រឹស្តីដែលបានរៀននៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈគម្រោងជាច្រើនក្នុងកិច្ចសហប្រតិបត្តការរវាងសាកលវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យបរទេសនានា ក៏ដូចជាកិច្ចសហការជាមួយវិស័យឯកជនជាតិ និងអន្តរជាតិ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាដែលមានគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងអប់រំបានកំពុងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំថ្នាក់វិទ្យាសាស្ត្រ ដោយបញ្ចូលការអប់រំស្ទែមទៅក្នុងកម្មវិធីសិក្សា ជាពិសេសនៅសាលារៀនជំនាន់ថ្មី(NGS) ដែលបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី Project Based Learning ដើម្បីបង្កើតនិងពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹង និងជំនាញសតវត្សទី២១ដល់យុវជនកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥៥ នាទី agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


