Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច ចុះសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពលរដ្ឋ នៅឃុំសំបួរ ស្រុករមាសហែក

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីប្រជាពលរដ្ឋ នៅស្ថិតក្នុងសាលាឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក សុខ ខារ៉ាម អភិបាលរងខេត្ត តំណាង លោកអភិបាលខេត្តស្វាយរៀង និងលោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការ លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ កុលបុត្រ មានប្រសាសន៍ថា «ដោយសារតែការគ្រប់គ្រង ដោយសារតែភាពឈ្លាសវៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើងក្នុងអាណត្តិទី៧នេះ ដែលជាកត្តាធ្វើឱ្យមានសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងពេញលេញ ទើបធ្វើឱ្យមានវត្តមានរបស់បងប្អូនទាំងអស់គ្នាបានអង្គុយជួបជុំគ្នានៅកន្លែងតែមួយ ពិភាក្សារឿងទុក្ខកង្វល់ បញ្ហាផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាទូទៅក្នុងឃុំសំបួរ ស្រុករមាសហែក»។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានបើឱ្យមានការលើកឡើងសំណូមពរ ទុក្ខលំបាកពីប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធីនោះ និងដោះស្រាយជូនរាល់បញ្ហារបស់ប្រជាពលរដ្ឋ។

រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជា មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ។ ដោយឡែកចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ សូមបញ្ជាក់ដែរថា សម្រាប់វេទិកាសាធារណៈនៅឃុំសំបួរ ថ្ងៃនេះទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ៧៦សំណូមពរ៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម