Connect with us

ព័ត៌មានជាតិ

​បន្ទាន់! នគរបាល​ដែល​បាញ់​ក្មេង​ស្ទាវ​កាន់​កាំបិត​ដេញ​ចាក់​ នៅមុខ​ធនាគារ​ ABA ត្រូវ​បាន​តុលាការដោះលែង​ហើយ​

បានផុស

នៅ

ភ្នំពេញ ៖ ​នគរបាលដែល​បាញ់ក្មេង​ស្ទាវ​កាន់​កាបិត​ដេញចាក់​ សន្តិសុខ​នៅមុខធនាគារ​ ABA ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ នេះ​បើតាម​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​ លោក​គុជ គឹមឡុង បានឲ្យ​ដឹង នៅល្ងាច​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សិត វណ្ណៈ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​សន្តិសុខ​ម្នាក់​យាម​នៅ​ធនាគារ​ABA ពាក់​ព័ន្ធ​ករណី​ផ្ទុះអាវុធ​បាញ់​ការពារ​ខ្លួន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​។

​បុរស​រូបនេះ​មានឈ្មោះ ភឿន ភិ​រៈ អាយុ ៣៦​ឆ្នាំ ជា​មន្ត្រី​នគរបាលជាតិ​បម្រើ​ការងារ​នៅ​អង្គភាព​តម្រួត​បទបញ្ជា ក្រសួងមហាផ្ទៃ​។

ចំណែក​ជនរងគ្រោះ​ដល់​ជីវិត មានឈ្មោះ អ៊ូ សុផារ៉ា​ត់ អាយុ​២៨ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។

​នៅ​ព្រឹក​ថ្ងៃទី ៨ ខែមេសា​នេះ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ ឈ្មោះ ភឿន ភិ​រៈ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពី​ករណី​ផ្ទុះអាវុធ ចំនួន ៤ គ្រាប់​បាញ់​ទៅលើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ ក្នុងការ​ការពារ ខ្លួន ដើម្បី​ធ្វើការ​សាកសួរ​រក​បទ​ល្មើស​សម្រាប់​ដាក់បន្ទុក​លើ​ជនសង្ស័យ​។

​សូម​បញ្ជាក់​ថា ករណី​ផ្ទុះអាវុធ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​កាលពី​យប់​ថ្ងៃទី ០៦ ខែមេសា ផ្តើម​ចេញពី​យុវជន​ពីរ​នាក់ បាន​ឈ្លោះ​ដេញ​វាយ​គ្នា ហើយរ​ត់ដល់​កន្លែង​យាមកាម​នៅ​ធនាគារ ABA រហូតដល់​មន្ត្រី​នគរ បាល​ដែល​យាម​នៅ​ធនាគារ ABA ធ្វើការ​ហាមឃាត់ និង​ដេញ​ពួកគេ​ទាំងពីរ​នាក់ ឲ្យ​ចេញពី​កន្លែង​គ្រប់គ្រង ប៉ុន្តែ​យុវជន​មួយរូប បាន​ខឹងសម្បា ក៏​ត្រឡប់មកវិញ​កាន់​កូនកាំបិត​ចុង​ស្រួច​ដើរ​សំដៅ​បំណង​ចាក់ទៅលើ​មន្ត្រីនគរបាល​រូបនោះ ត្រូវ​ត្រូវ​នគរបាល​ដក​កាំភ្លើង​បាញ់​ចំ​ពីរ​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ឆ្នាំមុន អាមេរិក កើបលុយច្រើនសន្ធឹក ពីការលក់សព្វាវុធ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម