Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ដែល​ធ្លាប់​ដក​លុយ​ដាក់​លុយ​នៅ​ ធនាគារ​ABA សាខា​បាក់​ទូក​ ​ពី​ថ្ងៃ៨ មីនា ដល់​ថ្ងៃ៥ មេសា សូម​​មេត្តា​ប្រញាប់ ទៅ​ធ្វើ​តេស្ត​

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ដក​លុយ​ដាក់​លុយ​នៅ​ ABA សាខា​បាក់ទូក​ ចាប់ពី​ថ្ងៃទី ៨ ខែមីនា ដល់​ថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២១ សូម​ប្រញាប់​រួសរាល់​ទៅ​ធ្វើតេស្ត​រក​កូវីដ១៩ ដោយសារ​តែ​មាន​អ្នកជំងឺ​កូ​វីដ​១៩ បាន​ទៅ​ដាក់​លុយ ដក​លុយ​ជា​ច្រើនដង​នៅ​ទីនោះ។

ហើយ​ប្រសិន​បើ​បាន​ទៅ​ទីតាំង​ខាងលើ​នេះ មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩​ ដែល​មាន​ទីតាំងនៅ វិ​ទ្យា​ល័យ បាក់​ទូក វិទ្យា​ល័យបឹងត្របែក មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ​សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​) ​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា។

សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម