ព័ត៌មានជាតិ
កម្ពុជាស្នើឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត
កម្ពុជាស្នើឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការយោធារវាងគ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការប្រភេទទ័ពនិងប្រភេទទ័ព ការធ្វើលំហាត់សមយុទ្ធ។

ការស្នើរបស់កម្ពុជា បានធ្វើឡើងដោយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងជំនួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក S. MUTHUKRISHNAN អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម។

ជំនួបនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់លោកប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជាពេលនេះ ថាពិតជាបាននាំមកនូវការពង្រឹងកិច្ចថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងឥណ្ឌា។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណប្រទេសឥណ្ឌាដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា នាទសវត្ស៩០ ហើយក្រោយពេលកម្ពុជាទទួលសន្តិភាពពេញលេញ ឥណ្ឌានៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជាលើច្រើនវិស័យ ដូចជា សុខាភិបាល អប់រំ ការដោះមីនជាដើម។

លោកវរសេនីយ៍ឯក S. MUTHUKRISHNAN បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការមួយចំនួននាពេលកន្លងមក រវាងកងទ័ពប្រទេសកម្ពុជា-ឥណ្ឌា ដែលក្នុងនោះមានការងារបណ្ដុះបណ្ដាល ការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


