ព័ត៌មានជាតិ
កម្ពុជា និងសហភាពអឺរ៉ុប បើកសិក្ខាសាលា ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញផ្នែកកសិ-ចំណីអាហារ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀតក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលាកម្រិតតំបន់អាស៊ាន ដែលមានរយៈពេល២ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ មានគោលបំណងបន្ស៊ីប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការបង្កើតការងារនៅទូទាំងតំបន់អាស៊ានជាពិសេសវិស័យកសិ-ចំណីអាហារ។

ថ្លែងទៅកាន់អង្គពិធី ដែលមានតំណាងមកពីបណ្តារដ្ឋជាសមាជិកអាស៊ានប្រមាណ ៥០រូប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញដែលផ្សារភ្ជាប់ការអភិវឌ្ឍទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសវិស័យកសិ-ចំណីអាហារក្នុងបរិបទនៃការប្រែប្រួលយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបរិស្ថាន។

លោករដ្ឋមន្ត្រី បានអះអាងថា សិក្ខាសាលាកម្រិតតំបន់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហការ និងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងតំបន់អាស៊ាន និងដើម្បីធានាថាការបណ្តុះបណ្តាលមានភាពសមស្រប និងស៊ីគ្នារវាងជំនាញ តម្រូវការការងារជាក់ស្តែង និងការវិវត្តនៃទីផ្សារការងារ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាកម្រិតតំបន់ដែលកម្ពុជា និងសហភាពអឺរ៉ុបបើកនាពេលនេះ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធថ្នាក់តំបន់ជាង ៥០រូប រួមទាំងតំណាងមកស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តំណាងនៃវិស័យឯកជន និងអង្គការអន្តរជាតិមកពីគ្រប់បណ្ដារដ្ឋសមាជិកអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ៕






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


