Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​កម្ពុជា​ជាង ៨០ ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំងកូវីដ ១៩ ​

បានផុស

នៅ

តាម​​របាយការណ៍បាន​បង្ហាញ​ថា ដំណើការ​ចាក់វ៉ាក់សាំងដល់ពលរដ្ឋ​កម្ពុជា គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សរុប​បាន​ចំនួន ៨១៥ ៩៧៤ នាក់។ ​ក្នុង​នោះ​តាម​រយៈ​ក្រសួង​ការពារ​ជាតិ​បាន​​ចំនួន ២០០ ៤៤៦ នាក់ និង​ក្រសួង​សុខាភិបាល​បាន​ចំនួន ៦១៥ ៥២៨ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាមានគម្រោងចាក់វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ កម្ពុជាបានទទួលវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ០៣ លើក​រួច​មកហើយ​ ក្នុង​នោះវ៉ាក់សាំង​ស៊ីណូហ្វាម​ជា​​ជំនួយ​របស់​ចិនចំនួន ៦០ ម៉ឺនដូស វ៉ាក់សាំង​កូវីសៀល (Covieshield) របស់​ក្រុមហ៊ុន AstraZeneca ចំនួន ៣២ម៉ឺន ៤ ពាន់​ដូស​ តាមរយៈ​គម្រោង​កូវ៉ាក់ និង​​វ៉ាក់សាំង Sinovac ចំនួន ១.៥លាន​ដូស ដែល​ជា​ការ​បញ្ជា​ទិញ​ផ្ទាល់​ពី​រដ្ឋាភិបាល​ចិន។

តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនប្រមាណជា ៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​បន្ត​ទៀត។

កម្ពុជាចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាកសាំង​បង្ការ​ជំងឺ​កូវីដ​នៅ​ថ្ងៃ ១០​ កុម្ភៈ ឆ្នាំ ២០២១ ដោយ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដំបូងគេ ដែលបាន​ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម