Connect with us

ព័ត៌មានជាតិ

ក្រឡានក្រចេះ កំពុងពេញនិយមនាអំឡុងថ្ងៃបុណ្យ ស្របពេលកំណាត់ផ្លូវក្រវាត់ក្រុងបើកឱ្យធ្វើចរាចរណ៍

បានផុស

នៅ

អាជីវករ​លក់​ដូរ​នៅ​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ឋិត​ក្នុង​ភូមិ​កាប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ហាក់​មាន​ការកើន​ឡើង​យ៉ាង​ច្រើន​នៃ​ចំនួន​អាជីវករ​លក់ដូរនៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ ស្រប​ពេល​ដែល​កំណាត់​ផ្លូវ​ក្រវ៉ាត់​ក្រុង​មួយ​ខ្សែ តភ្ជាប់​ពី​ចំណុច​គល់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ដល់​រង្វង់​មូល​ខ្លាស្ទុះ បើក​ឱ្យ​ធ្វើចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នោះ ផលិតផល​ក្រឡាន ដែល​ជា​ផលិតផល​ក្នុងសហគមន៍ថ្មគ្រែ និង​ជា​អត្តសញ្ញាណ​អ្នក​ខេត្ត​ក្រចេះ មាន​ការ​ដាក់តាំង​បង្ហាញ​លក់​ជា​ហូរហែ និង​ច្រើនបំផុត​នៅ​តាមតូបនីមួយៗ ហើយ​ក៏ជា​ផលិតផល​ដ៏ពេញ​និយម​សម្រាប់​ពលរដ្ឋ ក៏ដូច​ជាភ្ញៀវដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ផងដែរ។

អ្នកស្រី ជា​ម្ចាស់​តូប ចាន់ត្រា និងអាជីវករផ្សេងទៀត បានឱ្យដឹងដូចគ្នាថា ការលក់​ក្រឡានសព្វថ្ងៃនេះ គឺមាន​ទីផ្សារ​ល្អ​សមរម្យ ដោយ ក្នុង​ ១ថ្ងៃ អាចលក់ក្រឡានបានរហូតដល់ជាង ១០០គីឡូក្រាម ឯណោះ។ ក្រឡាន​លក់រាល់​ថ្ងៃនេះ មាន ២ ប្រភេទ មានក្រឡាន​សណ្តែកតិច និង​សណ្តែកច្រើន ហើយលក់ក្នុងមួយគីឡូ តម្លៃ ពាន់រៀល ទៅ ៨ ពាន់រៀល ទៅតាមប្រភេទក្រឡាននីមួយៗ។

អ្នកស្រី បន្តថា ក្រឡាន​ទាំង​នេះ គឺយក​មក​ពី​ឃុំថ្មគ្រែ ជាផលិតផលក្នុងស្រុក ផលិត​ដោយ​ដៃផ្ទាល់របស់អ្នកភូមិ គ្មាន​ប្រើប្រាស់​ជាតិ​គីមី និង​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​ទិញយកទៅបរិគោភ​គឺមិនខកបំណង់ឡើយ។

ម្យ៉ាងវិញទៀត រដូវ​នេះ​ជារដូវពិធីបុណ្យភ្ជុំបិណ្ឌ មាន​ប្រជាជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​យ៉ាង​ច្រើន​ជាង​ពេល​សព្វមួយដង ហើយការលក់ដូរក៏លក់ដាច់ទៅតាមហ្នឹងដូចគ្នា។

អ្នកស្រី បន្តថា កាលពី​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អ្នកស្រី​អាចលក់ក្រឡានបានជាង ៣០០គីឡូក្រាម ក្នុង ១ថ្ងៃ ហើយថ្ងៃខ្លះ​រក​តែ​ក្រឡានលក់ឱ្យភ្ញៀវសឹងមិនទាំងបានផង។

ជា​មួយ​គ្នា​នោះ ក្រៅពីផលិតផល ក្រឡាន​ថ្មគ្រែ ក៏នៅ​មានផលិតផល ណែម សាច់​ត្រីសុទ្ធ និងណែម​សាច់ត្រី​លាយ​ស្បែកជ្រូក​ខេត្ត​ក្រចេះ​ផងដែរ ដែល​ជា​ទីពេញ​និយម​សម្រាប់ភ្ញៀវអ្នកធ្វើដំណើរ។

សព្វថ្ងៃនេះ ចំណុច​រង្វង់​មូល​ខ្លាស្ទុះ ឋិត​ក្នុង​សង្កាត់​អូរឫស្សី ក្រុងក្រចេះ ស្ទើរ​តែ​ក្លាយទៅ​ជាចំណត់​រថយន្ត​ថ្មីទៅ​ហើយ ក្រោយ​ពេល​កំណាត់​ផ្លូវ​ក្រវ៉ាត់​ក្រុងមួយខ្សែនេះ​បើក​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា ហើយ​រថយន្ត​ឈ្នួល​ដឹកអ្នក​ដំណើរជាច្រើនគ្រឿង​បាន​ចត់ឈប់នៅចំណុចនោះ ដើម្បីឱ្យអ្នកដំណើរចុះសម្រាក និងចូល​បន្ទុប់​ទឹកជាដើម ហើយ​អ្នកខ្លះទៀត​ក៏បានទិញ​ក្រឡានយក​ទុកបរិភោគតាមរថយន្ត និង​ទុក​ផ្ញើ​សាច់ញាតិ​នៅឯស្រុក​ផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម