ព័ត៌មានជាតិ
ក្រសួងអប់រំ បញ្ចប់ដំណើរការស្រង់បូកពិន្ទុដោយជោគជ័យត្រៀមប្រកាសលទ្ធផលបាក់ឌុបនៅថ្ងៃទី២០កញ្ញា
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយជោគជ័យ និងត្រៀមប្រកាសលទ្ធផលនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥តាមការគ្រោងទុក។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់កម្ពុជាថ្មីថា ក្រសួងបានចាប់ផ្តើមដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥។ លោកស្រីបន្ថែមថា ក្រោយបញ្ចប់ដំណើរការទាំងនេះ ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២០ កញ្ញានៅទូទាំងប្រទេសតាមការគ្រោងទុក បន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនដែលបានចាប់ផ្តើមពីថ្ងៃទី ៣១ សីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ ។

ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃតែមួយ ផ្ទុយពីរាល់ឆ្នាំដែលក្រសួងប្រកាសពីរថ្ងៃជាប់គ្នា ពោលនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលក្នុងថ្ងៃទី១ និងថ្ងៃទី២ ប្រកាសលទ្ធផលនៅខេត្តផ្សេង។
លោកស្រី ឃួន វិច្ឆិកា បានបន្ថែមថាមូលហេតដែលក្រសួងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃតែមួយពោលគឺនៅថ្ងៃទី២០ខែកញ្ញាខាងមុខនេះគឺក្នុងទិសដៅឱ្យប្អូនៗបេក្ខជននៅទូទាំងប្រទេសបានទទួលលទ្ធផលក្នុងពេលជាមួយគ្នាដោយមិនចាំបាច់រង់ចាំដូចរាល់ឆ្នាំ។

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៥នេះមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គ ម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


