ព័ត៌មានជាតិ
ជប៉ុនប្ដេជ្ញាចូលរួមជួយកម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ
រដ្ឋាភិបាលជប៉ុននៅតែប្ដេជ្ញាចិត្តចូលរួមជួយគាំទ្រដល់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានានៃជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងដោយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ក្នុងពេលអញ្ជើញពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងសិក្ខាសាលាដែលបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូតជប៉ុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានប្តេជ្ញាចិត្តជាយូរមកហើយក្នុងការគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។ សម្រាប់ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ លោកឯកអគ្គរដ្ឋទូត ថា ជាគម្រោងមួយក្នុងចំណោមកកិច្ចខិតខំប្រឹងប្រែងដទៃទៀត ដែលរដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាវិស័យដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននូវអភិបាលកិច្ចល្អ ហើយក៏ជាកិច្ចការងារអាទិភាពកំណត់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គួរជម្រាបថា គម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project) ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ត្រូវបានអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចាប់ពីខែឧសភា ឆ្នាំ២០២៣ ហើយនឹងត្រូវបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។

គម្រោងរយៈពេល៣ឆ្នាំមកនេះ បានចូលរួមចំណែកយ៉ាងធំធេងដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ ការបំពេញការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ ស្របទៅតាមគោលបំណង និងគោលដៅរបស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងសិក្ខាសាលាខាងលើ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងថា សមិទ្ធផលទាំងឡាយដែលទទួលបានពីគម្រោង STA បានផ្តល់ជាមូលដ្ឋានគន្លឹះសម្រាប់រួមចំណែកដល់ការតម្រង់ទិស និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា «កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» លោក ចាន់ សុធា គូសបញ្ជាក់ថា គឺជាកំណែទម្រង់អភិបាលកិច្ច ផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព និងគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ព្រមទាំងផ្តោតលើការបែងចែកមុខងារឱ្យបានច្បាស់លាស់រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


