Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៩ កញ្ញា នៅសល់ឱកាសការងារជាង ៨ម៉ឺនកន្លែង ខណៈរាជធានី-ខេត្តចំនួន២ មានតម្រូវការខ្ពស់ជាងគេ

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ។

បើតាមការបញ្ជាក់ ឱកាសការងារជាង ៨មុឺនកន្លែងនេះ គឺស្ថិតក្នុងវិស័យធំ៣ រួមមាន កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ខណៈឱកាសការងារច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ដែលមានរហូតដល់ ២៨ ៩០០កន្លែង។ បន្ទាប់មកគឺខេត្តកំពង់ស្ពឺ ដែលមានតម្រូវការអ្នកបំពេញការងារចំនួន ២០ ៩៨១កន្លែង។ ចំណែកឱខេត្តកណ្ដាល មានតម្រូវការអ្នកបំពេញការងារចំនួន ៩ ០១៦កន្លែង, ខេត្តតាកែវចំនួន ៦ ៩៧៣កន្លែង, ខេត្តស្វាយរៀងចំនួន ៥ ៥៥១កន្លែង និងព្រះសីហនុ មានតម្រូវការអ្នកបំពេញការងារចំនួន ៣ ២៧៦កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមស្វែងរកការងារធ្វើក្នុងស្រុក ដោយអាចទាក់ទងទៅកាន់លេខ ១២៩៧ ឬស្កេនកូដ QR រកការងារ របស់ក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ។

ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងការងារ ក៏បានបន្តអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃបន្តទៀត ដោយគួរស្វែងរកការងារក្នុងស្រុកវិញល្អជាង ខណៈនៅសល់ការងារជាច្រើនម៉ឺនកន្លែងទៀតនៅរង់ចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម