ព័ត៌មានជាតិ
ឃុំចំនួន២ នៅស្រុកអូរគ្រៀងសែនជ័យ រងការជន់លិចដោយជំនន់ទឹកភ្លៀង
ដោយទទួលរងឥទ្ធិពលពីប្រពន្ធ័សម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងរ៉ាហ្គាសាលើកទី១៨ បានធ្វើឱ្យខេត្តក្រចេះមានភ្លៀងធ្លាក់យ៉ាងខ្លាំង នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បណ្ដាលឲ្យកើតមានជំនន់ទឹកភ្លៀងជន់លិចភូមិ លំនៅដ្ឋានប្រជាពលរដ្ឋ និងលិចផ្លូវ ស្ថិតក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។

លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជំនន់ទឹកភ្លៀងនេះ បានចាប់ផ្ដើមជន់ឡើងនៅវេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បណ្ដាលឱ្យជន់លិច ភូមិចំនួន ៣ ភូមិ នៅក្នុងឃុំអូរគ្រៀង និងឃុំរលួស ហើយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១០ គ្រួសារ។
លោកបានបញ្ជាល់ថា ជំនន់ទឹកភ្លៀងនេះ លិចមិនយូរថ្ងៃទេ យ៉ាងច្រើនតែមួយថ្ងៃ គឺស្រកទៅវិញ បើមេឃភ្លៀងជាប់ៗគ្នា យ៉ាងយូរ ២ថ្ងៃ ទៅ ៣ថ្ងៃ ស្រកចុះទៅវិញអស់ហើយ។



លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានពីមូលដ្ឋានភ្លាម លោកបានណែនាំឱ្យក្រុមការងារ កម្លាំងនៃអធិការដ្ឋាននគេបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ កម្លាំងប្រជាការពារ បានចុះសួរសុខទុក្ខនិងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង។ គ្រោះទឹកជំនន់ខាងលើនេះ មិនបណ្តាលអោយខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


