ព័ត៌មានជាតិ
ក្រោយពន្យារពេល មហាសន្និបាតសមាគមអតីតយុទ្ធជននឹងរៀបចំឡើងចុងខែនេះ ក្រោមអធិបតីសម្ដេចតេជោ
មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នឹងរៀបចំឡើងក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាចុងខែកញ្ញា ក្រោយមហាសន្និសីទនេះ ត្រូវបានលើកពេលកាលពីកន្លងទៅ ដែលគ្រោងធ្វើនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមសមាគមអតីតយុទ្ធជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចរៀបចំឡើងវិញនូវមហាសន្និបាតនេះដែលនឹងប្រារព្ធទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោកទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងរៀបចំមហាសន្និបាត និងពិនិត្យមើលការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងត្រៀមលក្ខណបច្ចេកទេស មុនថ្ងៃរៀបចំពិធីរួចរាល់ហើយសម្រាប់ការប្រព្រឹត្តទៅនៃមហាសន្និបាត។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះទៀតសោត លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាក់ព័ន្ធ ដែលជាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកការងាររៀបចំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីត្រៀមការពារសន្តិសុខ និងសុវត្ថិភាព នៅក្នុងឱកាសមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាពេលដ៏ខ្លីខាងមុខនេះ។

គួរជម្រាបថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសឆ្នាំនេះ រៀបចំក្នុងគោលបំណងចម្បង៣ រួមមាន៖១) បូកសរុបលទ្ធផលការងាររយៈពេល១០ឆ្នាំរបស់សមាគម, ២) កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង៣) ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជនឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


