ព័ត៌មានជាតិ
ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិត១៦០នាក់ហើយ
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៩ ខែមេសា
នេះថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ចំនួន១៥៨នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៣នាក់។
លោកបានបន្តថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ក្រុមការងារបានយកសំណាកសរុបចំនួនជាង២២០០សំណាក់ ទៅធ្វើតេស្តរកកូវីដ១៩ ក្នុងនោះលើកទី១មានចំនួនជាង២០០០សំណាក និងលើកទី២មានជិត២០០សំណាក។
លោកបានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងសរុបចំនួន១៥៨នាក់ ក្នុងនោះជនជាតិខ្មែរចំនួន១៣១នាក់ និងជនជាតិបរទេសចំនួន២៧នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣នាក់ និងបានបញ្ជូនទៅព្យាបាលនៅភ្នំពេញចំនួន១នាក់។ ចំណែកអ្នកជំងឺនៅសល់កំពុងសម្រាព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងនៅអគារកាស៊ីណូបាវិតម៉ុកបាយ។
បើតាមក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មិនមានការថមថយនោះទេ។ ជាក់ស្តែងថ្ងៃនេះមានអ្នកឆ្លងថ្មីចំនួន៥៧៦នាក់ទៀត សុទ្ធក្នុងសហគមន៍ទាំងអស់ និងមានអ្នកជាសះស្បើយ ៧០នាក់។ ក្នុងចំណោមនោះ នៅរាជធានីភ្នំពេញច្រើនជាងគេ រហូតដល់ទៅ៥៤៤នាក់ បន្ទាប់មកខេត្ត ស្វាយរៀងចំនួន១៦នាក់ ខេត្តព្រះសីហនុចំនួន១២នាក់ ខេត្តកំពង់ចាម១នាក់ ខេត្តសៀមរាបចំនួន២នាក់ និងខេត្តកណ្ដាលចំនួន១នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៣៦០៤ នាក់ ជាសះស្បើចំនួន
១៩៨៤ នាក់អ្នកកំពុងព្យាបាលចំនួន១៥៩១ នាក់និងអ្នកស្លាប់ចំនួន២៤ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)