ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ណែនាំ៨ចំណុចដល់អាជ្ញាធរដើម្បីបន្តពង្រឹងសមត្ថភាពបម្រើប្រជាពលរដ្ឋ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានផ្តល់ការណែនាំចំនួន ៨ចំណុច ដល់អាជ្ញាអាធរពាក់ព័ន្ធនៅខេត្តស្វាយរៀងដើម្បីបន្តពង្រឹងការការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម និងការដោះស្រាយបញ្ហាទាន់ពេលវេលាដល់ប្រជាជន។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា របស់រដ្ឋបាលខេត្ត។

នៅក្នុងកិច្ចប្រជុំនោះ លោក ប៉េង ពោធិ៍សា ណែនាំឱ្យអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត។ ចំណែក រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ។

បើក្រឡេកមើលករណីល្បែងស៊ីសងវិញ លោកណែនាំឱ្យ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តតាមដានជាប្រចាំទៅអាជីវកម្មល្បែងភ្នាល់អនឡាញគ្រប់ប្រភេទនៅតាមមូលដ្ឋានដែលគ្មានច្បាប់អនុញ្ញាត ហើយត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។ បន្ថែមពីនេះ រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹង និងតាមដានអំពីព័ត៌មាននៅតាមបណ្តាញសង្គមដែលកើតមានឡើងនូវក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវមានប្រតិកម្មឆ្លើយតបដោយភាពត្រឹមត្រូវចំពោះព័ត៌មានណាដែលផ្សាយមិនពិត ក្នុងនោះត្រូវទទួលយកនូវព័ត៌មានណាដែលរិះគន់ក្នុងន័យស្ថាបនា។
រីឯ អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តតាមដានជនឆ្លៀតឱកាស ដែលមានសកម្មភាពទន្ទ្រានយកដីរដ្ឋ ដូចជាដីចំណី បឹង ព្រែក ទន្លេ ជាដើម ត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

អភិបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា អាជ្ញាធរក្រុង ស្រុក ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធដែលជាបញ្ហាធ្វើអោយមានរាំងស្ទះដល់ការអភិវឌ្ឍទៅថ្ងៃអនាគត។ ចំពោះ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មខេត្ត ត្រូវបន្តតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវត្រៀមលក្ខណៈរកប្រភពទឹកក្នុងការជួយសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹកដូចគ្នា៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


