ព័ត៌មានជាតិ
ផែនទីថៃឯកតោភាគី បង្ហាញពីការកាន់កាប់និងអាស្រ័យផលរបស់ថៃចូលក្នុងព្រំដែននៅភូមិជោគជ័យរបស់កម្ពុជា
ផែនទីរូបភាពផ្កាយរណបមួយទៀត ដែលមានបន្ទាត់ព្រំដែនត្រូវបានគូសដោយឯកតោភាគី និងត្រូវបានផ្សាយដោយកងទ័ពថៃ បង្ហាញថា ក្រៅពីតំបន់ជម្លោះនោះផ្នែកផ្សេងទៀតនៃទឹកដីកម្ពុជា ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចន្លោះបង្គោលព្រំដែនលេខ៤៤ និងលេខ៤៧ កំពុងត្រូវបានកាន់កាប់ និងប្រើប្រាស់ដោយផ្នែកពីសំណាក់ពលរដ្ឋថៃ។

ថ្វីបីមានផ្នែកខ្លះនៃភូមិនេះត្រូវបានកាន់កាប់ដោយពលរដ្ឋថៃ ដែលផែនទីរូបភាពផ្កាយរណបរបស់យោធាថៃបង្ហាញថាជាដីស្រែដែលជនជាតិថៃទន្ទ្រានកាន់កាប់ក៏ដោយ ក៏អាជ្ញាធរកម្ពុជានៅតែបន្តដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយក៏ថែមទាំងបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាតាមរយៈយន្តការនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC)។
ទោះជាយ៉ាងណាក្តី កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីរូបភាពផ្កាយរណបឯកតោភាគី ជាឯកសារយោងផ្លូវការ ដើម្បីអនុវត្តការបោះបង្គោលព្រំដែន ដែលការណ៍នេះបង្កឱ្យមានភាពតានតឹង និងការប្រឈមមុខដាក់គ្នា ហើយបានបង្ខំឱ្យអ្នកភូមិមួយចំនួនភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈបង្កការគំរាមកំហែងនៃការបណ្តេញចេញទ្រង់ទ្រាយធំទៀតផង។ សកម្មភាពនេះផ្ទុយនឹងស្មារតីនៃ MOU ឆ្នាំ2000 ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោក ជាពិសេសគឺរំលោភលើអាណត្តិរបស់គណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ករណីរំលោភបំពានបែប នេះ កំពុង កើតឡើងនៅតំបន់ព្រៃចាន់និងជោគជ័យ។

ក្នុងការស្រាយបំភ្លឺជុំវិញករណីភូមិជោគជ័យនេះ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិបានពន្យល់ថា ផែនទីដែលត្រូវបានបង្ហាញ និងផ្សព្វផ្សាយដោយអ្នកនាំពាក្យ រង យោធា ថៃ និង ប្រព័ន្ធ ផ្សព្វផ្សាយ ថៃបង្ហាញពីខ្សែបន្ទាត់ព្រំដែនឯកតោភាគីដែលខុសលក្ខណៈបច្ចេកទេស ហើយបានបង្កឱ្យមានការយល់ច្រឡំ ។
ឧត្តមសេនីយ៍ទោ គូសបញ្ជាក់ថា ៖ «ខ្សែដែលមានព័ណ៌ក្រហម និងខ្សែព័ណ៌ខៀវនៅលើផែនទីរូបភាពផ្កាយរណបរបស់ថៃនេះ គឺមិនមែនជាខ្សែព្រំដែនផ្លូវការដែលបានឯកភាពគ្នានោះទេ ប៉ុន្តែវាគឺជាខ្សែតភ្ជាប់ដែលភាគីថៃយកមកគូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់ផែនទីនេះដើម្បីពន្យល់ទៅសាធារណជនឱ្យមានការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថា ជាខ្សែព្រំដែនដែលបានឯកភាពគ្នាទ្វេភាគី»។
ឧត្តមសេនីយ៍ទោបានបញ្ជាក់បន្ថែមដែរថា ចំពោះប្លង់បង្ហាញទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរង យោធាថៃក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញនិងផ្សព្វផ្សាយនេះ មានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងថៃ) គឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែនប៉ុណ្ណោះ។
ឧត្តមសេនីយ៍ទោ ឆេង ឃុន បន្ថែមទៀតថា៖«តាមការអង្កេតរបស់ក្រុមការងារមូលដ្ឋាននៅលើដីជាក់ស្ដែង នៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលលេខ៤៧ យើងសង្កេតឃើញថា ប្រជាពលរដ្ឋថៃបានកាន់កាប់ និងអាស្រ័យផលចូលមកក្នុងទឹកដីកម្ពុជា ព្រមទាំងមានផ្លូវកៅស៊ូថៃស្ថាបនាចូលក្នុងទឹកដីកម្ពុជាផងដែរ»។
លោកឧត្តមសេនីយ៍ទោ ឆេង ឃុន បានគូសបញ្ជាក់បន្ថែមថាជារួម កម្ពុជា និងថៃមានមូលដ្ឋាន គ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាបានចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ២០០០ផងដែរ។
ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួនដោយគោរពតាមផែនទីមាត្រដ្ឋាន១/២០០.០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយស្នើភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


