Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសជួបប្រធានកាកបាទក្រហមអន្តរជាតិនៅញូវយ៉ក

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ជួប​ទ្វេភាគីជាមួយប្រធានគណៈកម្មាធិការ​អន្តរជាតិនៃកាកបាទ​ក្រហម (ICRC) លោកស្រី Marijana Spoljaric អំឡុង​ពេល​នៃ​កិច្ច​ពិភាក្សា​ទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ កាលពីថ្ងៃទី​២៥ ខែ​កញ្ញា នៅ​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមានព័ត៌មានបន្ថែមយ៉ាងណាពី​ក្រសួងការបរទេស​ពី​ជំនួប​នេះ​ទេ ខណៈ​កាកបាទ​ក្រហម​អន្តរជាតិ​គឺជាអ្នក​សង្កេតការមួយ​របស់​អង្គការសហប្រជាជាតិ និង​ធ្វើទំនាក់ទំនង​ជាមួយ​អង្គការ​អន្តរជាតិនេះ​ក្នុង​ការ​ជំរុញការ​គោរព​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ។

ច្បាប់​មនុស្ស​ធម៌អន្តរជាតិ ឬច្បាប់​សង្គ្រាម គឺ​ជា​ច្បាប់​ដែល​ការពារ​ជន​ស៊ីវិល បុគ្គលិកពេទ្យ ទាហានរបួស ឈ្លើយសឹក ពីការវាយប្រហារ ទណ្ឌកម្មណាមួយលើពួកគេក្នុងពេលមានសង្គ្រាម។

ជំនួប​រវាងរដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ប្រធាន​កាកបាទ​ក្រហម​នៅពេលនេះ​គឺ​កើត​ឡើង​ក្នុងពេលដែល​ទាហាន​ខ្មែរទាំង​១៨នាក់​ដែល​ថៃ​ចូល​មកចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​កាលពី​ព្រឹកថ្ងៃទី​២៩ ខែ​កក្កដា នៅ​មិន​ទាន់​ដោះ​លែង​មក​វិញ​ទេ ខណៈ​ដែល​កាកបាទ​ក្រហម​គឺ​ជាអង្គការ​អន្តរជាតិ​តែ​មួយ​គត់​ដែល​ថៃអនុញ្ញាតឱ្យ​បាន​មើល​ពី​ស្ថានភាព​របស់​ទាហាន​ខ្មែរ​ដែលត្រូវ​ពួកគេ​ចាប់​ខ្លួន​។

គិត​រហូត​មក​ដល់​ថ្ងៃទី​២៦ ខែ​កញ្ញា​នេះ​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​ត្រូវ​បាន​ថៃ​ចាប់​ខ្លួន​ទៅ​ឃុំ​ឃាំង​ចំនួន​៥៩ថ្ងៃហើយ​។ ក្នុង​ជំនួប​ជាមួយ​គ្រួសារ​ទាហាន​ទាំង​១៨​នាក់​កាលពី​ថ្ងៃទី២០ ខែកញ្ញា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ថា​សម្ដេច​បាន​អន្តរាគមន៍​ទៅ​ថ្នាក់ដឹក​នាំពិភពលោក​ជា​បន្តបន្ទាប់តាំងពីមានការ​ចាប់​ខ្លួន និង​ថារដ្ឋាភិបាល​នៅ​តែ​រក​វិធី​សាស្ត្របន្ថែមទៀត​ ធ្វើយ៉ាងណាដើម្បី​ជួយ​យោធិន​កម្ពុជា​បាន​ត្រលប់​មក​មាតុភូមិវិញឱ្យបានឆាប់៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម