ព័ត៌មានជាតិ
លោក ជិន ម៉ាលីន៖ របាយការណ៍របស់ Amnesty International យកពីវិទ្យុបរទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា របាយការណ៍របស់អង្គការ Amnesty International ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ហើយរបាយការនេះសឹងតែទាំងអស់យកពីវិទ្យុបរទេស ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីលក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យធ្វើសកម្មភាពនយោបាយតែប៉ុណ្ណោះ។

លោក ជិន ម៉ាលីន បានលើកឡើងយ៉ាងនេះថា “របាយការណ៍របស់ Amnesty International អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ សឹងតែទាំងអស់យកចេញពីការផ្សាយរបស់វិទ្យុបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីលក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាព និងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារយោងក្នុងរបាយការណ៍នេះ”។
ចំណែកឯរបាយការណ៍ និងឯកសារផ្លូវការ ព្រមទាំងការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈ នាពេលកន្លងមក លោក ជិន ម៉ាលីន អះអាងថា មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ បញ្ហានេះ ត្រូវបានលោក ជិន ម៉ាលីន ដាក់ជាសំណួរថា “តើពួកបរទេសទាំងនេះគេចង់បានអ្វី ឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ ?”។

ជាការឆ្លើយតប លោក ជិន ម៉ាលីន ក៏បានធ្វើការផ្សព្វផ្សាយឡើងវិញនូវរបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាឆ្នាំ២០២០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅផងដែរ៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


