ព័ត៌មានជាតិ
ធនាគារអភិវឌ្ឍន៍ជនបទចាប់ផ្តើមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ពង្រីកវិសាលភាពទំហំឥណទានជួយដល់កសិករ
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលហៅកាត់ថា ARDB បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដើម្បីពង្រីកវិសាលភាពទំហំឥណទានដល់វិស័យកសិកម្មដើម្បីជួយដល់កសិករដោយផ្តោតលើការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ជាដើម។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលជាអគ្គនាយក នៃ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម និង សហការី បានចូលរួមប្រជុំពិភាក្សាការងារ ជាមួយ លោក សុខ សាវឿន នាយកប្រតិបត្តិ LOLC និងសហការី តាមរយៈប្រព័ន្ធ Zoom ។
យោងតាមទំព័រហ្វេប៊ុករបស់ ARDBបានឲ្យដឹងថា ក្នុងជំនួបនៃកិច្ចពិភាក្សាការងារខាលើ ភាគី ទាំងពីរ បានផ្តោតសំខាន់លើ លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង អេ អ ឌី ប៊ី (ARDB) និង LOLC ក្នុងគោលបំណងពង្រីកវិសាលភាពទំហំឥណទាន ដល់ វិស័យកសិកម្មដើម្បីជួយដល់ កសិករនិង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងនោះ ធនាគារ អេ អ ឌី ប៊ី ( ARDB) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានធ្វើការផ្លាស់ប្តូរទស្សនទៅវិញទៅមក លើយន្តការនៃការផ្តល់ឥណទានរួមគ្នាដើម្បីជួយ គាំទ្រដល់វិស័យកសិកម្មដែលក្នុងនោះមាន ដូចជា ៖ ១.ជួយដល់ការចិញ្ចឹមសត្វ ២.វារីវប្បកម្ម ៣.ជួយដល់ ការដាំដុះបន្លែ ផ្លែឈើ និង ៤.ការកែច្នៃ នូវ ផលិតផល កសិកម្ម ជាដើម។
ក្រៅពីនេះធនាគារក៏បានចុះអនុស្សរណៈជាមួយ AMK កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) សម្រាប់កសិកម្មខ្នាតតូច (AIMS) តាមរយៈការផ្តល់ឥណទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងតំបន់គោលដៅគម្រោងឱ្យកាន់ប្រសើរ។
សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដោយផ្តោតលើផលិតផលកសិកម្មចំនួន៤ប្រភេទរួមមាន៖ ១. បន្លែ ២. មាន់ស្រែ ៣. ស្រូវដែលមានគុណភាពខ្ពស់ ៤. ដំឡូងមី និង ៥. សូត្រឆៅ ដោយអនុវត្តក្នុងខេត្តចំនួន១៨ រួមមាន៖ កណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងបៃលិន។ គម្រោងនេះ មានគោលដៅជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងគាំទ្រដល់ការផលិតជាលក្ខណៈខ្សែច្រវាក់ផលិតកម្ម ព្រមទាំងការអភិវឌ្ឍន៍ចង្កោមផលិតផលនីមួយៗតាមមូលដ្ឋាន ដល់ក្រុមកសិករខ្នាតតូច៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


