Connect with us

ព័ត៌មានជាតិ

អាល់កុល​ក្លែងក្លាយ មាន​សារធាតុ​មេ​តា​ណុល ជាង​៥០០​លីត្រ ត្រូវ​ដកហូត​យក​មក​កម្ទេច​ចោល

បានផុស

នៅ

រតនគិរី ៖ អាល់កុល​ក្លែងក្លាយ មាន​ផ្ទុក​សារធាតុ មេ​តា​ណុល​ចំនួន​៥៥៦​លីត្រ ត្រូវបាន​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តរតនគិរី ដកហូត​បាន​ពី​តាម​បណ្តា​ឱសថស្ថាន និង​អាជីវករ​លក់ដូរ​ក្នុង​ក្រុង​បាន​លុង នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន ស៊ីន​ម៉ែត្រ អនុប្រធាន​សាខា (​កប​ប​) ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដើម្បី​ធានា​ថែរក្សា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ដោយ​ធានាថា ការប្រើប្រាស់​អាល់កុល​ដើម្បី​សម្លាប់​មេរោគ​ពិតជា​មាន​ប្រសិទ្ធភាព ហើយ​មិនបាន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ឡើយ​។

ហើយ​នេះ​ជា​កិច្ចការ​ចាំបាច់​មួយ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មួយផ្នែកធំ​។

​លោក​បាន​បន្ត​ថា ពុំ​មាន​ធ្វើការ​ផាកពិន័យ​ណាមួយ​ដល់​អាជីវករ​ដែល​បាន​លក់​អាល់កុល​ក្លែងក្លាយ​ទាំងនេះ​នោះ​ទេ គឺ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពួកគាត់​មុន​ទិញ​មក​លក់​បន្ត ត្រូវ​ពិនិត្យ​ម៉ាក​សញ្ញា និង​ប្រភព​ឲ្យ​បាន​ច្បាស់លាស់ រីឯ អាល់កុល​ដែល​ដកហូត​បាន​ខាងលើ​នេះ នឹង​យកទៅ​កម្ទេចចោល​តាម​លក្ខណៈ​ជំនាញ ហើយ​លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ជាប្រចាំ ទើប​អាច​ធានាបាន​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម