Connect with us

ព័ត៌មានជាតិ

ផ្សារផលិតផលខ្មែរប្រចាំសប្តាហ៍ខេត្តបាត់ដំបង កាន់តែពេញនិយម សម្រាប់អតិថិជននិងអាជីវករ

បានផុស

នៅ

ផលិតផលកសិកម្មចម្រុះក្នុងស្រុក កាន់តែដាក់តាំងលក់នៅក្នុងផ្សារប្រចាំសប្តាហ៍យ៉ាងសម្បូរបែប ទាំងបន្លែ ទាំងត្រីសាច់។

តាមសម្តីពីអាជីវករក្នុង​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ថា រាល់បន្លែដែលបានយកមកលក់ គឺពួកគាត់ភាគច្រើនបានប្រមូលតាមលំនៅដ្ឋាន ដែលបានដាំជាទម្លាប់តាមបែបធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ចាន់វី បាន​បញ្ជាក់ថា រាល់សប្តាហ៍ អ្នកស្រីតែងតែដើរប្រមូលផលដំណាំមួយចំនួន ដូចជា ផ្លែល្ពៅ ត្រឡាច ននោង ដែលបានដាំទៅ​លក់នៅ​ផ្សារចុង​សប្តាហ៍ គ្រាន់បានប្រាក់ចំណូលខ្លះ សម្រាប់ផ្គត់ផ្គង់ដល់កូនរៀនសូត្រមួយផ្នែក​។

សម្រាប់អ្នកស្រី វី ផ្សារចុង​សប្តាហ៍នេះ សង្កេតឃើញ​មានអតិថិជនចូលមកទិញច្រើន។

«បន្លែខ្ញុំលក់ដាច់រហូត ហើយដោយឃើញថាលក់ដាច់ខ្លាំង​ ពេលខ្លះខ្ញុំក៏បានលើកបន្លែពីអ្នកជិតខាងទៅលក់បន្ត គ្រាន់បានចំណេញខ្លះ ព្រោះដំណាំខ្ញុំក៏បានប្រមូលលក់អស់ហើយដែរ»។

បើតាមមន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបង​ ផ្សារផលិតផលខ្មែរខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត រហូតមកដល់ពេលនេះកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានយ៉ាងរលួន និងមានអតិថិជនគាំទ្រច្រើន។

ផ្សារនេះចាប់បើកលក់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម