ព័ត៌មានជាតិ
ស្អែកនេះ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នឹងជួបពិភាក្សាគ្នាពីជម្រើសនយោបាយអាស៊ានក្នុងបរិបទពិភពលោកបច្ចុប្បន្ន
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី៤ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាភ្នំពេញ ឆ្នាំ២០២៥នេះ នឹងពិភាក្សាអំពីមជ្ឈភាពអាស៊ានក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរនិងការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ និងហានិភ័យនៃការបង្កអស្ថិរភាពនយោបាយ ជាពិសេស បដិវត្តន៍ពណ៌។

វេទិកាភ្នំពេញ ឆ្នាំ២០២៥ នឹងប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ។ វេទិកានេះ នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ពហុភាគីនិយមទល់នឹង ឯកភាគីនិយម៖ ស្វ័យភាពយុទ្ធសាស្ត្រ និងជម្រើសនយោបាយរបស់អាស៊ាន»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា វេទិកាភ្នំពេញ ឆ្នាំ២០២៥ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិនិត្យមើលជម្រើសនយោបាយរបស់អាស៊ានក្នុងពេលបច្ចុប្បន្នដែលការប្រកួតប្រជែងរវាងប្រទេសអំណាចកំពុងកាន់តែតានតឹងខ្លាំង និងជវភាពសកលកំពុងផ្លាស់ប្តូរ។ ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Trump អាណត្តិទី២ វិធីសាស្ត្រឯកតោភាគីនិយម បានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការតំបន់តាមរយៈការដកខ្លួនចេញពីស្ថាប័នអន្តរជាតិ, វិធានការពាណិជ្ជកម្មគាំពារនិយម, និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍។ រីឯចិន ដោយការលើកទឹកចិត្តពហុភាគីនិយមយ៉ាងសកម្មតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) កិច្ចសហប្រតិបត្តិការ BRICS និងក្របខណ្ឌតំបន់មួយចំនួនទៀត បានបង្កើតឱ្យមានឱកាសថ្មីៗ ប៉ុន្តែ ក៏បង្កើតឱ្យមានបញ្ហាប្រឈមជាយុទ្ធសាស្ត្រស្មុគស្មាញសម្រាប់អាស៊ានផងដែរ។

ក្នុងបរិបទនៃយុគសម័យរដ្ឋបាលរបស់លោកប្រធានាធិបតី Trump អាណត្តិទី២ តើប្រទេសនានានៅអាស៊ីអាគ្នេយ៍អាចថែរក្សាគោលការណ៍នៃមជ្ឈភាពអាស៊ានដោយរបៀបណាទន្ទឹមនឹងការគ្រប់គ្រងឥទ្ធិពលរបស់មហាអំណាចក្រៅតំបន់ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីការពារឯកភាព និងភាពធន់របស់អាស៊ាន? ការធានាថា ជវភាពពីខាងក្រៅមិនបំផ្លាញភាពស្អិតរមួយរបស់តំបន់ ឬមិនបង្កអស្ថិរភាពមគ៌ាអភិវឌ្ឍន៍របស់តំបន់ នឹងដើរតួជាការសាកល្បងដ៏សំខាន់មួយចំពោះគតិបណ្ឌិតនយោបាយរួម និងទស្សនវិស័យជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំអាស៊ាន។
វេទិកាភ្នំពេញ ឆ្នាំ២០២៥ នឹងពិភាក្សាបញ្ហាទាំងនេះតាមរយៈកិច្ចពិភាក្សាពេញអង្គចំនួនបី។ ទីមួយ គឺយុទ្ធសាស្ត្ររបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនយោបាយរបស់សហរដ្ឋអាម៉េរិក និងជវភាពសន្តិសុខដែលកំពុងវិវត្តនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេស ការវិវត្តចុងក្រោយនៅសមុទ្រចិនខាងត្បូង។ ទីពីរ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងសមាហរណកម្មតំបន់ ក្នុងក្របខណ្ឌ BRI, BRICS, AIIB និងក្របខណ្ឌមេគង្គ-លានឆាង។ ទីបី នឹងពិនិត្យមើលការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់អាស៊ាន ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ និងហានិភ័យនៃការបង្កអស្ថិរនយោបាយ ជាពិសេស បញ្ហាបដិវត្តន៍ពណ៌។

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាដែលជាអ្នករៀបចំ បានរំពឹងទុកថា វេទិកានេះ នឹងបង្កើតបាននូវអនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីពង្រឹងឯកភាព មជ្ឈភាព និងភាពធន់របស់អាស៊ានក្នុងកិច្ចការតំបន់។ វេទិកានេះ ក៏នឹងពង្រឹងបណ្តាញទំនាក់ទំនងក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំគោលនយោបាយដោយលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


