ព័ត៌មានជាតិ
ភូមិព្រៃចាន់សមរភូមិក្តៅចម្ងាយជាង ៨ គីឡូម៉ែត្រពីភូមិជោគជ័យ ជីវភាពពលរដ្ឋពឹងអាស្រ័យការលក់កម្លាំងពលកម្ម
ភូមិព្រៃចាន់ជាតំបន់សមភូមិជួរមុខមួយទៀតមានចម្ងាយតែប្រមាណ ៨ គីឡូម៉ែត្រពីភូមិជោគជ័យក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលពលរដ្ឋភាគច្រើនប្រកបរបរស៊ីឈ្នួលលក់កម្លាំងពលកម្ម ដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ នេះបើតាមលោក ពៅ បឿន មេភូមិព្រៃចាន់ប្រាប់កម្ពុជាថ្មី។
លោក ពៅ បឿន មេភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីថា មុនមិនទាន់មានជម្លោះជាមួយថៃរហូតឈានដល់ការបិទព្រំដែន ពលរដ្ឋក្នុងភូមិព្រៃចាន់គឺតែងតែចេញចូលទៅធ្វើការលក់កម្លាំងពលកម្មនៅប្រទេសថៃដូចជាទៅស៊ីឈ្នួលដាំអំពៅ និងដាំដំឡូងជាដើម។

លោកថា «ជីវភាពពលរដ្ឋក្នុងភូមិគឺពឹងផ្អែកលើការលក់កម្លាំងពលកម្មទៅស៊ីឈ្នួលដាំដុះអំពៅ ដាំដំឡូងនៅប្រទេសថៃ ក្រៅពីធ្វើស្រែចម្ការបន្តិចបន្តួចក្នុងស្រុកកំណើត»។
យ៉ាងណាមិញ ក្រោយមានការគំរាមកំហែងពីអាជ្ញាធរថៃដែលដាក់ឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីភូមិ ពលរដ្ឋបានបន្តស្នាក់នៅនិងរកការងារធ្វើបន្តិចបន្តួច ដោយមិនហ៊ានចាកឆ្ងាយចោលផ្ទះសម្បែងនោះទេ។
មេភូមិព្រៃចាន់ បានបញ្ជាក់ថា ពលរដ្ឋក្នុងភូមិបានងាកទៅរកការងារនៅក្នុងស្រុកវិញ។ ជាក់ស្តែងពលរដ្ឋមួយចំនួនបានចេញទៅធ្វើការនៅតំបន់សេដ្ឋកិច្ចអូរនាងដែលជាតំបន់ឧស្សាហកម្មប្រមូលផ្តុំរោងចក្រឧស្សាហកម្ម ដើម្បីរកចំណូលទ្រទ្រង់ជីវភាពរស់នៅ។
ភូមិព្រៃចាន់មានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីភូមិជោគជ័យ និងប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត។ បើធ្វើដំណើរតាមផ្លូវជាតិលេខ ៥៨ ពីទីប្រជុំជនក្រុងប៉ោយប៉ែតគឺនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៩ និង ៣០។ ក្នុងភូមិមានពលរដ្ឋរស់នៅប្រមាណ ២៥៥ គ្រួសារ។
ភូមិទាំងពីរនេះជាតំបន់សមភូមិក្តៅកំពុងរងការគំរាមកំហែមពីអាជ្ញាធរថៃ ដោយបានលើកកម្លាំងចូលមកទន្រ្ទានរាយបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋខ្មែរ។


ខណៈជម្លោះព្រំដែនជាមួយថៃនៅបន្តអូសបន្លាយ លោក ពៅ បឿន បានបញ្ជាក់ថា កន្លងទៅក៏មានសប្បុរសជនបានជួយឧបត្ថម្ភដល់ពលរដ្ឋដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ស្របពេលដែលស្ថានភាពប្រឈមជាមួយប្រទេសថៃមិនដឹងថានឹងមានដំណោះស្រាយ ឬបញ្ចប់នៅពេលណា៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


