Connect with us

នយោបាយ

អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​១​ថ្ងៃ នៅ​សប្តាហ៏​ក្រោយនេះ

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់កម្ពុជាថ្មីនៅ​ព្រឹក​ថ្ងៃទី២៩ ខែឧសភា មុននេះបន្តិចថា នៅសប្តាហ៏ក្រោយនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman នឹងអញ្ជើញបំពេញមកទស្សនកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា ហើយប្រធានបទនៅក្នុងដំណើទស្សនកិច្ចនេះ នឹងផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង បញ្ជាក់យ៉ាងដូច្នេះថា “តាមកំណត់ទូតពីស្ថានទូតអាមេរិក ផ្ញើមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Wendy Sherman គ្រោងមកកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ២០២១។ ប្រធានបទ ដែលអាចលើកយកមកពិភាក្សា ផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិក”។

បើតាមលោក កុយ គួង  តាមគម្រោងនៅក្នុងដំណើទស្សនកិច្ចនេះ លោកស្រី Wendy Sherman គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយជាទស្សនកិច្ចរយៈពេលមួយថ្ងៃ។

សូមបញ្ជាក់ថា ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy R. Sherman  ដែលគ្រោងនឹងមកកម្ពុជានេះ  ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក  តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងរដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែឧសភា។ 

ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាទ្វេភាគី និងតំបន់មួយចំនួន ដែលរួមមាន ទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញឱ្យយោធាប្រទេស​មីយ៉ាន់ម៉ា​បញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងស្តារប្រទេសនេះឡើងវិញទៅកាន់មាគ៌ានៃប្រជាធិបតេយ្យ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម