Connect with us

នយោបាយ

ដល់ពេល​ផុតកំណត់ មាន​២​នាក់​ប៉ុណ្ណោះ បាន​ដាក់​ពាក្យ​ជា​បេក្ខជន​ប្រធាន គ​.​ជ​.​ប

បានផុស

នៅ

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា រហូតមកដល់​ល្ងាច​នេះ ដែល​ជា​ពេលវេលា​ផុតកំណត់ នៃ​ការ​ដាក់ ពាក្យ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​មាន​២​នាក់​ប៉ុណ្ណោះ​បានដាក់​ពាក្យ​។

លោក​បញ្ជាក់​ថា “​បាន​២​នាក់ មក​យកពាក្យ​បាន​៤​នាក់ ដាក់​បាន​២​នាក់​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃទី​១៥ ខែមិថុនា​”។

សូម​បញ្ជាក់​ថា ការ​ទទួល​ពាក្យ​ឈរ ឈ្មោះ​ជា​បេក្ខជន​ប្រធាន គ​.​ជ​.​ប បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​បញ្ចប់​នៅ​វេលា​ម៉ោង​៥និង​៣០នាទី​ល្ងាច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ិ​ក ប៊ុន​ហុក បានសម្រេច​លាលែង​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយសា​តែ​បញ្ហា​សុខភាព ហើយ​លោក​បានដាក់ ពាក្យ​ទៅកាន់​រដ្ឋសភា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បាន​លើក​យក​មក​ប្រជុំ​ពិភាក្សា និង​អនុម័ត យល់ព្រម​តាម​សំណើ​ផងដែរ។

លោក ឡេង ប៉េងឡុង ធ្លាប់​បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ពីរ​ដំណាក់កាល គឺ​អ្នក​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់ ទើប​អនុញ្ញាត​ឲ្យ​ដាក់ពាក្យ​ឈរឈ្មោះ​បាន ហើយ​នៅក្នុង​មាត្រា​៥​បាន​បញ្ជាក់​ថា អ្នកដាក់ពាក្យ​ជា​បេក្ខជន គឺជា​ជនជាតិ​ខ្មែរ មាន​អាយុ ប្រមាណ​៤៥ ឆ្នាំ​ឡើង និង​មិន​មាន​គ្រួសារ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ណាមួយ និង​មិន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ណាមួយ​ជាដើម​។

លោក ឡេង ប៉េងឡុង ពន្យល់​ថា ការ​ជ្រើសរើស​បេក្ខជន​នេះ មាន​ចំនួន​៥​ថ្ងៃ ហើយ​នៅពេល​បាន​ឈ្មោះ​បេក្ខជន​រួចហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (​គណបក្ស​ដែល​ស្នើ​បេក្ខជន ស៊ិ​ក ប៊ុន​ហុក​) ដើម្បី​ពិនិត្យមើល​លក្ខណៈ​បេក្ខជន ដែល​បាន​ដាក់​ពាក្យ​ទាំងនោះ ថា​តើ​ត្រូវ​ជ្រើស​រើស​យក​មួយ​ណា ហើយ​ការសម្រុះសម្រួល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ត្រូវ​ប្រើ​រយៈពេល​៣​ថ្ងៃ​ទៀត​។

លោក ឡេង ប៉េងឡុង បញ្ជាក់​ទៀត​ថា ក្រោយពី​សម្របសម្រួល​បាន​ហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​អនុម័ត​បេក្ខជន ។ បន្ទាប់ពី​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​បេក្ខជន​រួចហើយ ទើប​បញ្ជូន​ទៅ​សុំ​ការ​អនុម័ត និង​ទុកចិត្ត​ពី​សម័យប្រជុំ​រដ្ឋសភា​ពេញ​អង្គ​។ នៅពេល​ទទួល​បានការ​ទុកចិត្ត​ហើយ រដ្ឋសភា នឹង​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ ធ្វើការ​តែងតាំង​បេក្ខជន​រូប​នោះ ហើយ​ស្បថ​ចូលកាន់​តំណែង​តែម្ដង។

លោក ឡេង ប៉េងឡុង បាន​បញ្ជាក់​ដែរ​ថា បេក្ខជន​ដែល​ចូល​ទៅ​ធ្វើជា​ប្រធាន គ​.​ជ​.​ប នោះ គាត់​លែង​ជា​សមាជិក​គណបក្ស​ណា​ទៀតហើយ គឺ​គាត់​លាលែង​ចេញពី​សមាជិក​គ​ណ​បក្ស​របស់​គាត់​ដែល​ធ្លាប់មាន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ វិនាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៣០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៤៥ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៥០ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម