នយោបាយ
អ្នកនាំពាក្យ បដិសេធព័ត៌មាន ថា សម្ដេចក្រុមព្រះ ត្រូវបានគេយាងឲ្យទៅគង់ ក្នុងមណ្ឌលចាស់ជរា នៅបារាំង
អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច បានបដិសេធចំពោះការផ្សព្វផ្សាយថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានគេយាងឲ្យទៅគង់ ក្នុងមណ្ឌលចាស់ជរាមួយកន្លែង ដោយគ្មានអ្នកមើលថែ នៅឯប្រទេស បារាំង។ កាលពីពេលថ្មីៗ នេះ មានការផ្សព្វផ្សាយព័ត៌មានថា សម្តេចក្រុមព្រះ ដែលកំពុងព្យាបាលព្រះសុខភាព នៅឯប្រទេសបារាំង ត្រូវបានយាងឲ្យទៅគង់ ក្នុងមណ្ឌលចាស់ជរាមួយកន្លែង ដោយគ្មានអ្នកមើលថែ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច បានបដិសេធចំពោះការផ្សព្វផ្សាយនេះ។ លោកមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងបញ្ហាការផ្សព្វផ្សាយ ដោយគ្មានប្រភពច្បាស់លាស់ហ្នឹង គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រតិកម្ម ជាពិសេសគឺក្រុមគ្រួសារលោកតែម្ដង ហើយទាក់ទងនឹងអ្នកបង្ហោះហ្នឹង គឺយើងបានធ្វើការណែនាំហើយ រកប្រភពឃើញហើយ ហើយមែនទែនទៅគឺព្រះអង្គ លោកគង់នៅតំណាក់ មានការថែទាំពីក្រុមគ្រួសារលោកច្បាស់លាស់ហើយ លោកជាព្រះញាត្តិវង្សសានុវង្សផង គឺអត់អាចបណ្ដោយទៅដាក់ នៅមណ្ឌលចាស់ជរា ដូចអ្វីដែលគេបានលើកឡើងនោះទេបាទ»។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា ចំពោះបញ្ហាសុខភាព របស់សម្ដេចក្រុមព្រះ គឺព្រះអង្គមានសុខភាពល្អប្រសើរ ហើយគ្រោងនឹងវិលមកកាន់ប្រទេសកម្ពុជាវិញ នៅមុនពេលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


