Connect with us

នយោបាយ

សម្តេច​តេជោ​ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនី នៅដើមឆ្នាំក្រោយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩វិច្ឆិកាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវេនីនិងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់អាសឹមនិងអាស៊ានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខ័ណ្ខទ្វេភាគី សម្តេចតេជោនិងឯកឧត្តម ជេណេស ចេនហ្សា បានឯកភាពគ្នាជម្រុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋ កិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។

សម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យនិងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុប និងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលខាងមុខទទួលបានជោគជ័យ។

ឯកឧត្តម ចេន ហ្សា បានគោរពអញ្ជើញសម្តេចតេជោដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវេនី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនីនៅដើមឆ្នាំក្រោយ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម