ក្រសួងមហាផ្ទៃប្រកាសស្វាគមន៍គណបក្សបេះដូងជាតិដែលគ្រោងប្តឹងទៅតុលាការរឿងមិនចុះបញ្ជីឱ្យខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ក្រសួងមហាផ្ទៃប្រកាសស្វាគមន៍គណបក្សបេះដូងជាតិដែលគ្រោងប្តឹងទៅតុលាការរឿងមិនចុះបញ្ជីឱ្យខ្លួន

បានផុស

នៅ

គណបក្សបេះដូងជាតិរបស់លោកសៀម ភ្លុក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះក្រសួងមហាផ្ទៃដែលបានបដិសេធការស្នើសុំចុះបញ្ជីរបស់ខ្លួន។ ជាមួយនឹងការសោកស្តាយ គណបក្សនេះក៏គ្រោងនឹងរៀបចំប្តឹងតវ៉ាការមិនចុះបញ្ជីនេះទៅតុលាការថែមទៀត។ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រកាសស្វាគមន៍រឿងនេះ តែក៏បានប្រាប់ឱ្យគណបក្សនេះគិតឱ្យបានច្បាស់មុនធ្វើអី្វមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មីនារសៀលថ្ងៃចន្ទនេះ លោកខៀវ សុភ័គ បានអះអាងថា ការក្លែងបន្លំស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ គឺសូម្បីតែមួយជាក៏បទល្មើសដែរ។ ប៉ុន្តែ លោកថា ការចង់រកខុសត្រូវចំពោះរឿងនេះ គឺអាចធ្វើបានទាំងអស់គ្នាតែម្តងដោយទៅរកខុសត្រូវនៅតុលាការ។ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ គឺការដែលក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យដោយសារតែក្លែងស្នាមមេដៃ ហើយមិនប្តឹងផ្តល់ទៅតុលាការនោះ វា គឺជាការយោគយល់របស់ក្រសួងសម្រាប់គណបក្សនយោបាយនេះហើយ។

ប៉ុន្តែ លោកសៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិតាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា គណបក្សរបស់លោកមិនអាចទទួលបានឡើយចំពោះការបដិសេធចុះបញ្ជីគណបក្ស និងការចោទប្រកាន់ទាំងឡាយរបស់ក្រសួងមហាផ្ទៃ។ សម្រាប់លោកសៀម ភ្លុក គឺការចោទប្រកាន់ទាំងអស់នេះ មានចរិតនយោបាយដើម្បីបំផិតបំភ័យ គំរាមកំហែង បំបាក់ស្មារតីប្រជាពលរដ្ឋដែលមានទស្សនៈនយោបាយផ្សេងពីគណបក្សកាន់អំណាច។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យដឹងថា មិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិឡើយ។ មូលហេតុ គឺដោយសារតែ​ការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាពក្នុងការបង្កើនបរិមាណសមាជិក។ ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគគណបក្សនយោបាយ។

មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដាច់ដោយឡែកមួយទៅកាន់សម្តេចតេជោហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងមហាផ្ទៃក៏នឹងមានវិធានការផ្លូវច្បាប់ទៅតំណាងស្ថាបនិកគណបក្សបេះជាតិ និងបុគ្គលពាក់ព័ន្ធមួយចំនួនដែលបានចូលរួមក្លែងបន្លំស្នាមមេដៃផងដែរ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services