នយោបាយ
វៀតណាម និងឡាវ សន្យាជួយកម្ពុជាឱ្យរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យនៅឆ្នាំក្រោយ
នៅឆ្នាំ២០២២ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ។ ប្រទេសវៀតណាម និងឡាវ បានប្រកាសសន្យារួចហើយថា នឹងគាំទ្រ និងជួយដល់ប្រទេសកម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំកំពូលនៅក្នុងតំបន់នេះប្រកបដោយជោគជ័យ។ ការប្រកាសនេះ ធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំ និងតំណាងនៃប្រទេសជិតខាងទាំង២បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ បានសម្ដែងការគាំទ្រ និងសន្យាសហការជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ានទទួលបានភាពជោគជ័យ។ លោកនាយករដ្ឋមន្រ្តីឡាវ ក៏បានលើកឡើងពីអតីតកាលដែលប្រទេសកម្ពុជា និងឡាវមានទំនាក់ទំនងជាមិត្តភាព ជាបងប្អូន ជាវប្បធម៌ប្រពៃណី ជាយូរលង់ណាស់មកហើយ ហើយជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងឡាវ ពិតជាមានការប្រែប្រួលមែន ក៏ប៉ុន្តែទឹកចិត្តប្រជាជន និងប្រជាជននៅមានដដែល។
ចំណែក ប្រទេសវៀតណាមតាមរយៈឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាវិញ ក៏បានបញ្ជាក់ថា វៀតណាមនឹងធ្វើការយ៉ាងជិតស្និតជាមួយកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានទទួលបានជោគជ័យនៅក្នុងឆ្នាំ២០២២ ខាងមុខ។ ឯកអគ្គរដ្ឋថ្មីរបស់វៀតណាមបានអះអាងបែបនេះ នៅក្នុងជំនួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជម្រាបជូនថា កម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេរួចហើយ ដើម្បីធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២២។ ប៉ុន្តែ អ្នកវិភាគបញ្ហានយោបាយបានមើលឃើញថា ញញួរប្រធានអាស៊ានលើកនេះ គឺធ្ងន់ជាងរាល់ដងសម្រាប់កម្ពុជា។ ក្រុមអ្នកវិភាគបញ្ហានយោបាយ បានលើកឡើងហេតុផលថា មានបញ្ហាប្រឈមធំៗចំនួន ៣ ដែលកម្ពុជាត្រូវដឹកនាំដោះស្រាយ នោះ គឺបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ដែលមិនទាន់បានបញ្ចប់ បញ្ហានៅប្រទេសភូមា និងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងដ៏រ៉ាំរ៉ៃ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ