Connect with us

នយោបាយ

គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំកិច្ចប្រជុំនៅសប្ដាហ៍ក្រោយ ដើម្បីកំណត់ពេលជ្រើសតាំងប្រធានបក្សថ្មី

បានផុស

នៅ

គណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយ​នេះ ដើម្បីកំណត់កាលបរិច្ឆេទរៀបចំសមាជ ដើម្បីសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមការឲ្យដឹងពីលោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច

លោក ញឿន រ៉ាដែន បានឲ្យដឹងថា បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានយាងចូលព្រះទិវង្គ​ត គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់ព្រះអង្គ នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាពេលខាងមុខ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានឲ្យដឹងបន្តថា នៅសប្ដាហ៍ក្រោយនេះ គណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំកិច្ចប្រជុំមួយ ដើម្បីកំណត់កាលបរិច្ឆេទរៀបចំសមាជ ដើម្បីសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។​ លោកថា «យើងកំពុងតែគិតគូរ ជាពិសេសគណៈកម្មាធិការនាយក យើងនឹងកោះប្រជុំមួយ ដើម្បី​​រៀបចំនូវនីតិវិធីមួយចំនួន»។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច

សូមជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ សម្រេចតែងតាំងជាប្រធានស្ដីទី គណបក្សហ៊្វុនស៊ិនប៉ិច រួចទៅហើយ។ កាលពីពេលថ្មីៗ នេះទៀត សម្ដេចក្រុមព្រះ ក៏បានចេញលិខិតផ្ទេរសិទ្ធិ ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម