នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងធ្វើសមាជ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំនៅដើមខែក្រោយនេះ
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងរៀបចំធ្វើសមាជវិសាមញ្ញនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះហើយ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំ ជំនួសសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលបានយាងចូលទិវង្គត់ និងកែប្រែលក្ខន្តិកៈគណបក្សជាដើម។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អ្នកនាំពាក្យលោក ញឿន រ៉ាដែន។

លោក ញឿន រ៉ាដែន បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៧ ខែមករា នេះថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំធ្វើសមាជវិសាមញ្ញ នៅសប្តាហ៏ទី១ ខែក្រោយនេះ។ ចំពោះរបៀបវារៈ គឺទី១ យាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយនឹងធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សមួយចំនួន ព្រមទាំងការប្រកាសសមាសភាពថ្នាក់ដឹកនាំមួយចំនួនទៀត ដែលមានអនុប្រធានជាដើម និងអនុម័តគោលនយោបាយគណបក្សផងដែរ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០ នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣ និង៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពរបស់សម្តេចក្រុមព្រះ ដែលជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងនោះ ត្រូវបានដង្ហែតាមជើងយន្តហោះពិសេសពីប្រទេសបារាំងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ និងបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជដំណាក់ព្រះអង្គ នៅផ្លូវសម្តេចប៉ាន ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ការយាងចូលព្រះទិវង្គត់របស់សម្តេចក្រុមព្រះនេះ បានឲ្យធ្វើផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតែមានភាពប្រេះស្រាំស្រាប់នោះ បានឈានទៅបែកបាក់កាន់តែធ្ងន់ធ្ងរ ដោយថ្នាក់ដឹកនាំបានបែកចេញជាពីរក្រុម គឺទីមួយ ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ និងមួយក្រុមទៀត គឺក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី ជាដើម។ ក្រុមនេះ បានគ្រោងយាងព្រះអង្គម្ចាស់ នរោត្តម អរុណ រស្មី ធ្វើជាប្រធានបក្ស។
ជាការកត់សម្គាល់ ថ្នាក់ដឹកនាំទាំងពីរក្រុម តែងតែអះអាងថា ក្រុមមួយធ្វើសកម្មភាពដោយខុសច្បាប់ ខុសលក្ខន្តិកៈ ហើយក្រុមមួយទៀត ក៏ប្រកាសដូចគ្នា។ ដូច្នេះ គេមិនដឹងថា ក្រុមណាខុស ក្រុមណាត្រូវនោះទេ។ កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីធ្វើការសម្របសម្រួលផ្ទៃក្នុង មុននឹងធ្វើសសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្ស។ ក្រសួង បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ក្រសួងមហាផ្ទៃស្នើឲព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ឲ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្ស ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
បើទោះបីជាមានលិខិតពីក្រសួងមហាផ្ទៃនេះក្តី ក៏ផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេស ថ្នាក់ដឹកនាំទាំងពីរក្រុម នៅតែមិនអាចសម្របសម្រួលគ្នាឡើយ។ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅថ្មីៗនេះ ក្រុមមួយដែលអះអាងថា ជាក្រុមគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញលិខិតសម្តែងការសោកស្តាយចំពោះការមិនឆ្លើយតបរបស់ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បន្ទាប់ពីការិយាល័យអ្នកនាំពាក្យរបស់គណៈកម្មាធិការគណបក្ស ផ្ញើលិខិតយាងព្រះអង្គ ដើម្បីប្រជុំសម្របសម្រួលតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ៕
អត្ថបទ ៖ កោះកែវ
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


