Connect with us

នយោបាយ

មន្ត្រីអតីតបក្សប្រឆាំង នៅខេត្តបន្ទាយមានជ័យម្នាក់ សម្រេចចិត្តចូលរួមជាមួយបក្សប្រជាជនកម្ពុជាវិញ    

បានផុស

នៅ

អតីតសមាជិកក្រុមប្រឹក្សា និងជាសមាជិកគណៈកម្មការប្រតិបត្តិ ខេត្តបន្ទាយមានជ័យម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក រិន រ៉ី បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក រិន រ៉ី បានមានប្រសាសន៍ថា ការដែលរូបលោក និងក្រុមគ្រួសារ សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយល់ឃើញយ៉ាងច្បាស់ នូវគោលនយោបាយ ក្នុងការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះ ក៏បានធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជា រស់នៅក្រោមដំបូលសុខសន្តិភាព ការអភិវឌ្ឍប្រកប​ដោយភាពសុខសាន្ត និងមានសុភមង្គល។ លោក រិន រ៉ី បានអះអាងថា «ខ្ញុំសូមស្បថសច្ចាថា នឹងស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាពិសេសប្តេជ្ញាគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត និងជារៀងរហូត»។

ជាមួយការបង្ហាញពីគុណតម្លៃ និងគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក រិន រ៉ី ក៏បានលើកពីគុណវិបត្តិមួយចំនួន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឲ្យរូបលោកឆ្អែតចិត្ត លែងចង់ និងដាច់អាល័យ ជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះ ផងដែរ។

សូមបញ្ជាក់ថា ពិធីប្រគល់សេចក្តីសម្រេច និងប័ណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនលោក រិន រ៉ី និងភរិយា ត្រូវបានធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណបក្សខេត្តបន្ទាយមានជ័យ។
លោកអ៊ុំ រាត្រី បានថ្លែងថា «យើងខ្ញុំស្វាគមន៍ដ៏កក់ក្តៅ និងធានាចំពោះការសម្រេចចិត្ត ប្រកបដោយភាពត្រឹមត្រូវ សមស្របពេលវេលា មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ របស់លោក រិន រ៉ី និងភរិយា»៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៣ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៨ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម