ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ៖ ដំណើរការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ គឺជាដំណាក់កាលតស៊ូ ប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុក
នេះជាប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការបោះឆ្នោតនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាច្រើនលើកច្រើនសារនាពេលកន្លងមក រួមទាំងការបោះឆ្នោត ជាបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿង ប្រកបដោយសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ព្រមទាំងការលើកកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ទោះបីស្ថានការណ៍ជាទូទៅមានលក្ខណៈល្អប្រសើរ ហើយការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែសម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា “កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុក របស់គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗ អាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរការទៀតផង”។
ជាមួយប្រសាសន៍ខាងលើនេះ សម្ដេចបានផ្ដល់ការណែនាំឱ្យប្រគល់តួនាទីជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ដែលជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ រាជធានី ខេត្ត ទទួលខុសត្រូវដឹកនាំដោយផ្ទាល់ក្នុងកិច្ចការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្ររបស់ខ្លួន។ សម្ដេចបន្តថា គ្រប់ហេតុការណ៍ ទំនាស់ផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមានចលាចលសង្គម ក្លាយជាឧបករណ៍ នៃការកេងចំណេញផ្នែកនយោបាយឡើយ។
ភ្ជាប់នឹងការណែនាំមួយចំនួនទៀតនោះ សម្ដេចក្រឡាហោម ស ខេង ក៏ស្នើឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់មានជំហរអព្យាក្រឹត្យ គោរពច្បាប់ស្ដី បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដោយត្រូវបង្កភាពងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង។
សម្ដេចបានអំពាវនាវគ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ចូលរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្នុងដំណើរការបោះឆ្នោត ដើម្បីឱ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតបន្តបន្ទាប់ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំកាលពីព្រឹកមិញនេះ មានការចូលរួមពីលោក ប្រាជ្ញា ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម រដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ