នយោបាយ
បែកធ្លាយផែនការសំងាត់ ក្នុងការបំផ្លាញបរិយាកាសបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា
ផែនការអុកឡុក និងបំផ្លាញបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានរៀបចំឡើងដោយក្រុមទណ្ឌិត សម រង្សី នោះ បានបែកធ្លាយហើយ ក្នុងនោះអ្នកទទួលផែនការម្នាក់ត្រូវចាប់ខ្លួន គឺឈ្មោះ អៀ ចាន់ណា ចំណែកមនុស្សម្នាក់ទៀត ដែលជាអ្នកទទួលផែនការដែរនោះ ឈ្មោះ ប៊ុត ធារី បានទៅប្រទេសបារាំងវិញ។

ហ្វេសប៊ុកមួយឈ្មោះ Jasmine Angkor បានសរសេរថា “ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួន គឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាចដឹងពីផែនការ ហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពីលោកសម រង្សី ប្រមូលកំលាំងពីខេត្តឡើងភ្នំពេញអោយបានយ៉ាងតិច៣ម៉ឺននាក់ ដោយអោយ ជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp អោយបានជាងមួយពាន់គ្រឿង”។

ហ្វេសប៊ុកនោះសរសេរទៀតថា “បើតាមការយល់ឃើញរបស់ខ្ញុំបក្សភ្លើងទៀន គឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេរបស់ពួកនៅក្រៅប្រទេសមកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថា សមត្ថកិច្ចនៅមិនទាន់រឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អោយបាន”។
ទាក់ទងបញ្ហាខាងលើនេះ លោក វ៉ន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកទំនាក់ទំនង ដើម្បីបញ្ជាក់បានទេ ប៉ុន្តែលោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធទៅនឹងបញ្ហានេះទេ លោកគ្មានលទ្ធភាពដើម្បីបំផ្លាញការបោះឆ្នោតទេ។ លោកបញ្ជាក់យ៉ាងនេះថា “ខ្ញុំសូមច្រានចោលទាំងស្រុង ដោយសារខ្ញុំអត់មានលទ្ធភាពអី ទៅបំផ្លាញការបោះឆ្នោតនោះទេ…ខ្ញុំអត់មានសិទ្ធិអំណាចអ្វីទៅបំផ្លាញលទ្ធផលនៃការបោះឆ្នោតទេ អត់ទេ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបានចូលរួមជាមួយគណបក្សភ្លើងទៀនហើយ ពីដើមខ្ញុំអ្នកគាំទ្រ ឥឡូវខ្ញុំសុំគេចូលរួម”។

ដោយឡែកទាក់ទងរូបថត ដែលលោកថតជាមួយឈ្មោះ ប៊ុត ធារី នោះ លោក ជា មុនី អះអាងថា លោកពិតជាបានថតជាមួយឈ្មោះ ប៊ុត ធារី នោះមែន ហើយលោកក៏មិនបានស្គាល់ឈ្មោះនេះច្បាស់ដែរ ដោយគ្រាន់តែដឹងថា ឈ្មោះនេះនៅប្រទេសបារាំងតែប៉ុណ្ណោះ។ ជាមួយគ្នានោះលោកបានស្នើឲ្យអ្នកសរសេរហ្វេសប៊ុកនោះកែតម្រូវឡើងវិញ កុំសរសេរលាបពណ៌លោកបែបនេះ។
តាមផែនការសម្ងាត់របស់សម រង្ស៊ី បានឲ្យដឹងថា លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំង ដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញ ដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន។ តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៊ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។
តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថា ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែល សម រង្ស៊ី ទុកចិត្តបំផុត នឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិលត្រឡប់ប្រទេសកម្ពុជា របស់សម រង្ស៊ី និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។ វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ គឺដើម្បីបំផ្លាញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។

ហ្វេសប៊ុកនេះ បានសំណូមពរឲ្យសមត្ថកិច្ចស្រាវជ្រាវ និងមានវិធានការលើឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលបុគ្គលនេះ គឺធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន ដើម្បីបម្រើឱ្យផែនការទុច្ចរិតរបស់ចៅហ្វាយនាយរបស់ខ្លួន គឺលោក សម រង្ស៊ី ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត បុគ្គលឈ្មោះ ប៊ុត ធារី នឹងបង្កភាពចលាចលដល់ការបោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះជាមិនខាន។ ជាមួយគ្នានោះ ហ្វេសប៊ុកបានបង្ហាញភស្តុតាងបញ្ជាក់ពីការឃុបឃិតរបស់ សម រង្ស៊ី និង ប៊ុត ធារី ក្នុងការប្រព្រឹត្តអំពើទុច្ចរិតផងដែរ៕
ដោយ ៖ កោះកែវ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


