នយោបាយ
ដំណើរការឃោសនាបោះឆ្នោត១៤ថ្ងៃ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ
នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥, ការបិទដំណើរ ការឃោសនាបោះឆ្នោត និងការបិទផ្សាយបញ្ជីបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ដែលជាប្រធានអង្គប្រជុំ បានលើកឡើងថា រយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសង្កេតឃើញថា គណបក្សនយោបាយទាំង១៧ បានធ្វើ សកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅតាមឃុំ សង្កាត់ ដែលគណបក្សនីមួយៗបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ បើទោះបីមានបញ្ហាមួយចំនួនបានកើតឡើងក្នុងអំឡុងពេលឃោសនា ក៏ប៉ុន្តែមិនបានប៉ះពាល់ដល់យុទ្ធនាការឃោសនាជាទូទៅនោះទេ។ យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គិតត្រឹមម៉ោង២ រសៀលថ្ងៃទី០៣ ខែមិថុនា នេះ គណបក្សនយោបាយទាំង១៧ បានធ្វើការហែក្បួនធំៗ នៅតាមខេត្ត រាជធានី នៅថ្ងៃទី១ នៃការឃោសនា (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២) និងថ្ងៃចុងក្រោយនេះ (ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២)។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ផ្អែក លើទិដ្ឋភាពជារួម យើងអាចធ្វើការវាយតម្លៃបានថា បរិយាកាសនៃការឃោសនារបស់គណបក្សនយោបាយ ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព ដល់បេក្ខជន អ្នកចូលរួម និងប្រជាពលរដ្ឋ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


