នយោបាយ
បណ្ឌិត គិន ភា៖ ការផ្ទេរអំណាចឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ជារឿងប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់កម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដាននយោបាយនៅកម្ពុជា បានសរសេរសំណេរនៅលើហ្វេសប៊ុករបស់លោកថ្ងៃទី២៧ ខែកក្កដាថា៖«ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១»។

លោកបណ្ឌិតលើកឡើងបែបនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងសារពិសេសមួយកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣នេះ អំពីការផ្ទេរតំណែងឱ្យទៅ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់ សម្តេច កាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីអាណត្តិទី៧ ទៅ ពោល គឺសម្តេចតេជោ នឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។
ជុំវិញនឹងបញ្ហានេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ការអនុវត្តផែនការបន្តវេននេះ គឺជារឿងដ៏សំខាន់បំផុតសម្រាប់កម្ពុជា ក្នុងនាមសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដំបូងគេក្នុងពិភពលោកដែលកាន់តំណែងយូរជាងគេ។ លោកថា ការរៀបចំនេះ ធ្វើឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងស្របតាមលិទ្ធិប្រជាធិបតេយ្យផងដែរ។

លោកបានសង្កត់ធ្ងន់ថា៖ «ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានការផ្ទេរអំណាច ឬ ការបន្តវេនប្រកបដោយសន្តិភាព និងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កំម្សត់មួយនេះ ជួបប្រទះតែសង្គ្រាមដណ្តើមអំណាច ចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹមត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ»។
ជាមួយនឹងសង្គ្រាមនៅកម្ពុជានេះ សម្តេចតេជោបានស្តារប្រទេសជាតិឡើងវិញឱ្យរួចផុតពីសង្គ្រាម និងមានសន្តិភាពពេញលេញក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ។ ក្រោមការប្រកាសពីចាកចេញពីតំណែង និងការបន្តវេនរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឱ្យមជ្ឈដ្ឋាននានា ក៏ដូចជាប្រជាជនកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងចំពោះការបន្តវេនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ពីសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ។
សូបជម្រាបថា សម្តេចតេជោ ក៏បានលើកឡើងដែលថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនមែនអាចបន្តវេនដោយគ្មានការឆ្លងកាត់អ្វីនោះទេ។ ពោលគឺ ឯកឧត្តម ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់ នឹងអាចឆ្លងកាត់ដំណាក់កាលសំខាន់ៗ ដោយឯកឧត្តមយ៉ាងជោគជ័យផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


