Connect with us

នយោបាយ

អ្នកវិភាគ៖ ការចង់ឱ្យថ្នាក់ដឹកនាំកម្ពុជាយកគំរូតាមមេដឹកនាំអ៊ុយក្រែន គឺជាគំនិតដ៏ល្ងង់ខ្លៅបំផុត!

បានផុស

នៅ

អ្នកតាមដាន និងវិភាគនយោបាយនៅកម្ពុជា លោក យឿន យឿត បានអះអាងថា ការអំពាវនាវរបស់សង្គមស៊ីវិលមួយតាមបណ្តាញព័ត៌មានThe Cambodia Daily Khmer ឱ្យថ្នាក់ដឹកនាំកម្ពុជា យកគំរូតាមមេដឹកនាំអ៊ុយក្រែនដែលកំពុងតែមានសង្គ្រាមជាមួយរុស្ស៊ី គឺជាគំនិតដ៏ល្ងង់ខ្លៅបំផុត។ លោកគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិលនោះ មុននឹងនិយាយអ្វី ត្រូវចេះគិតពិចារណាផង ព្រោះវាមិនអាចឡើយដែលថ្នាក់ដឹកនាំប្រទេសកំពុងមានសុខសន្តិភាពពេញលេញ ទៅយកគំរូតាមមេដឹកនាំប្រទេសដែលកំពុងហែកហួរដោយសង្រ្គាមនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឿន យឿត បានអះអាងដូច្នេះថា៖ «ខ្ញុំគិតថា អង្គការសង្គមស៊ីវិលនិយាយចេញមកដូចជាល្ងង់មិនចេះគិត យកថ្នាក់ដឹកនាំប្រទេសកម្ពុជាទៅប្រៀបធ្រៀបជាមួយមេដឹកនាំប្រទេសអ៊ុយក្រែនដែលកំពុងមានសង្រ្គាមនាពេលបច្ចុប្បន្ននេះ ឬក៏យកគំរូទៅតាមអ៊ុយក្រែនដែលនាំឱ្យប្រជាជនអ៊ុយក្រែនរៀងរាល់ថ្ងៃនិរទេសចាកចេញពីប្រទេស និងរងទុក្ខវេទនាស្លាប់ជារៀងរាល់ថ្ងៃ»។

កាសែតគ្មានច្បាប់មានមូលដ្ឋាននៅអាមេរិក The Cambodia Daily Khmer បានចុះផ្សាយកាលពីថ្ងៃចន្ទថា សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន​សម្រាប់​ស្មារតី​ការពារ​ទឹកដី។ កាសែតអត់ច្បាប់នេះ បានចុះផ្សាយដោយយោងទៅតាមសំណេររបស់លោក ស៊ឹង សែនករុណា ដែលរត់ចោលស្រុកទៅសុំជ្រកកោននៅប្រទេសអូស្រ្តាលី ហើយជាប្រធាន​អង្គការខុសច្បាប់ឈ្មោះថា ​ប្រជាធិបតេយ្យ​ខ្មែរ។ កាសែត The Cambodia Daily Khmer​ បានដកស្រង់សំណេររបស់ប្រធានអង្គការខុសច្បាប់នេះថា ថ្នាក់ដឹកនាំ​ខ្មែរគួរ​យក​គំរូ​តាម​មេដឹកនាំអ៊ុយក្រែនលោកVolodymyr Zelenskyy ចំពោះ​ស្មារតី​ការពារ​ជាតិ​របស់​ខ្លួន ព្រោះ​កម្ពុជា​ មាន​កិច្ចសន្យា​ផ្លូវច្បាប់​ពេញលេញ​ក្នុង​ការ​ស្នើ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​នូវ​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។

អ្នកតាមដាន និងវិភាគនយោបាយ លោក យឿន យឿត បានលត់ទាំងកាសែតអត់ច្បាប់ The Cambodia Daily Khmer និងទាំងប្រធានអង្គការខុសច្បាប់ថា បានចុះផ្សាយ និងនិយាយផ្តេសផ្តាសមិនចេះគិត។ លោកចាត់ទុកការផ្សព្វផ្សាយរបស់កាសែតអត់ច្បាប់ និងការលើកឡើងរបស់ប្រធានអង្គការខុសច្បាប់នេះថា ឆោតល្ងង់ណាស់។ លោក យឿន យឿត បានគូសបញ្ជាក់ថា

អ្នករិះគន់ទាំងអស់ត្រូវដឹងឱ្យ​បានច្បាស់ថា ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបានដឹកនាំប្រទេសមួយនេះចេញពីប្រទេសដែលរងទុក្ខខ្ទេចខ្ទី ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺសម្តេចតេជោ ហ៊ុន សែន នេះហើយដែលបានដឹកនាំប្រទេសកម្ពុជាទៅរកសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុង ដែលនេះ គឺជាខុសគ្នាស្រឡះពីប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងតែមានសង្រ្គាម។

សម្រាប់លោក យឿន យឿត ការប្រៀបធៀបមេដឹកនាំកម្ពុជាទៅមេដឹកនាំអ៊ុយក្រែននេះ គឺជាគំនិតដ៏អាក្រក់របស់ក្រុមអ្នកបម្រើបរទេស ហើយមានបំណងចង់ឱ្យប្រទេសកម្ពុជាមានសង្រ្គាមស៊ីវិលជាថ្មីម្តងទៀត។ តែទោះជាយ៉ាងណា លោកថា ថ្នាក់ដឹកនាំកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺតែងតែថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ថ្នាក់ដឹកនាំកម្ពុជា ក៏តែងតែខិតខំបញ្ចៀសមិនឱ្យមានសង្រ្គាមកើតឡើងទាំងនៅផ្ទៃក្នុង និងជាមួយប្រទេសជិតខាង ដោយព្យាយាមដោះស្រាយបញ្ហាទាំងឡាយដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ និងដោយសន្តិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម