Connect with us

កីឡា

Xabi Alonso ចង់បានកូនក្រុមនៅ Bayer Leverkusen ម្នាក់តាមខ្លួនមក Real Madrid

បានផុស

នៅ

អ្នកចាត់ការរបស់ Bayer Leverkusen លោក Xabi Alonso ចង់បានខ្សែការពារ Jonathan Tah ដែលជាកូនក្រុមរបស់ខ្លួនបច្ចុប្បន្នមកកាន់ក្រុមអធិរាជស Real Madrid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Jonathan Tah និងលោក Xabi Alonso

លោក Alonso បច្ចុប្បន្នកំពុងដឹកនាំក្រុមការពារតំណែងជើង​ឯកលីគអាល្លឺម៉ង់ Bayer Leverkusen ប៉ុន្តែថ្មីៗនេះមានរបាយការណ៍ថា បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំនឹងក្លាយជាអ្នកចាត់ការបន្ទាប់របស់ Real Madrid ប្រសិនបើលោក Carlo Ancelotti ចាកចេញ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា លោក Xabi Alonso គឺពេញចិត្តចង់បានខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ Jonathan Tah មកតាមខ្លួន​នៅ​ Real Madrid នៅពេលលោកទទួលបានតំណែងនៅទីនេះជាផ្លូវការ។

Xabi Alonso

Jonathan Tah នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Bayer Leverkusen នៅចុងបញ្ចប់រដូវកាលនេះ ដូច្នេះរូបគេនឹងនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវកាលក្តៅនេះ។ យ៉ាងណា Jonathan Tah ក៏មានរបាយការណ៍ផងដែរ ថារូបគេបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់រួចហើយ ក្នុងការទៅចូលរួមជាមួយ Barcelona ដែលជាគូប្រជែងរបស់ Real Madrid៕

Jonathan Tah

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម