Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន​បាញ់​សាកល្បង​មីស៊ីល​បាលិស្ទិក ​ចំពេល​មាន​ភាពតានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​ឥណ្ឌា​

បានផុស

នៅ

ប្រទេសប៉ាគីស្ថាន បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទិក Abdali កាលពីថ្ងៃសៅរ៍​ទី​៣​ខែ​ឧសភា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយឥណ្ឌា បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើភ្ញៀវទេសចរនៅតំបន់កាស្មៀរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មីស៊ីលបាលិស្ទិក Abdali របស់​ប៉ាគីស្ថាន/ រូប​តំណាង (រូបថត៖ PTI)

យោងតាមមន្ត្រីយោធាប៉ាគីស្ថាន មីស៊ីល​ដែលមានរយៈចម្ងាយប្រមាណ ៤៥០​គីឡូម៉ែត្រ ត្រូវបានបាញ់បង្ហោះ ដើម្បីបង្កើនសុពលភាពនៃប្រតិបត្តិការ និងវឌ្ឍនភាពបច្ចេកទេស។ ការសាកល្បងនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាយុទ្ធសាស្ត្រចំពេលទំនាក់ទំនងទ្វេភាគី​រវាង​ប៉ាគីស្ថាន និង​ឥណ្ឌា​កាន់តែយ៉ាប់យ៉ឺន។

ការសាកល្បងមីស៊ីល​ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយកាំភ្លើងកាលពីថ្ងៃទី​២២​ខែមេសា នៅទីក្រុងរមណីយដ្ឋាន Pahalgam ស្ថិតនៅក្នុងតំបន់ជម្លោះ​កាស្មៀរ ដែលអ្នកទេសចរ ២៦​នាក់មកពីរដ្ឋចំនួន១៣ របស់ឥណ្ឌាត្រូវបានសម្លាប់។ ឥណ្ឌា​បន្ទោស​ប៉ាគីស្ថាន​ចំពោះ​ការ​សម្លាប់​រង្គាល​នេះ ​ត្រូវ​តែ​ប៉ាគីស្ថាន​​បដិសេធ។

ជាការឆ្លើយតបទៅនឹងការវាយប្រហារ ឥណ្ឌាបានផ្អាកទំនាក់ទំនងការទូត និងសេដ្ឋកិច្ចសំខាន់ៗ រួមទាំងការហាមឃាត់​នាវា និង​ផលិតផល​នាំ​ចូល​ពី​ប៉ាគីស្ថាន។ ប៉ាគីស្ថាន បានសងសឹកដោយការបញ្ឈប់ពាណិជ្ជកម្មតាមព្រំដែន បិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះឥណ្ឌា និងបណ្តេញអ្នកការទូតឥណ្ឌាចេញ។

សូម​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ ធ្លាប់​​មាន​ប្រវត្តិ​ជម្លោះ​លើ​តំបន់​កាស្មៀរ ដោយ​បាន​ធ្វើ​សង្គ្រាម​ចំនួន​​បី​លើក​រួច​មក​ហើយ​​តាំង​ពី​ទទួល​បាន​ឯករាជ្យ៕

(រូបភាព៖ AP)

ដោយ៖ ឈាង

ចុចអាន៖ រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម