ព័ត៌មានជាតិ
សម្ដេចតេជោបញ្ជាក់ពីដំណើរទស្សនកិច្ចទៅឥណ្ឌូនេស៊ី និងទីម័រ ចំពេលមមាញឹកនឹងកម្មវិធីគ្រួសារ
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅនេះ បានទម្លាយឱ្យដឹងពីការគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី និងទីម័រ ដែលដំណើរទស្សនកិច្ចនេះ សម្ដេចបញ្ជាក់ថា ចំពេលមមាញឹកនឹងកម្មវិធីក្នុងគ្រួសារ។ ក្នុងន័យនេះ សម្ដេចតេជោ ថា បញ្ហាគ្រួសារ និងការងារ ពិបាកបែងចែកពីគ្នាណាស់។

«គិតតែពីគ្រួសារ ចោលការងារក៏មិនបាន។ គិតតែពីការងារ ចោលគ្រួសារក៏មិនបាន»។ សម្ដេចតេជោ បានបន្ថែមដូច្នេះ តាមរយៈសំណេរលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ។
តាមការរៀបរាប់របស់សម្ដេចតេជោ គឺថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភានេះ គឺជាបុណ្យខួប៥ឆ្នាំនៃមរណភាពម្តាយក្មេករបស់សម្ដេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ខណៈដែលក្នុងពេលនេះ ភរិយារបស់សម្ដេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មិនអាចចូលរួមពិធីបុណ្យបាន។ បន្តមក នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា ជាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២ គឺសម្ដេច ហ៊ុន ណេង។

កម្មវិធីបុណ្យទាំងពីរនេះ សម្ដេចតេជោ នឹងចូលរួម ប៉ុន្តែសម្ដេច បញ្ជាក់ថា «ជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃទី៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៊ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៊ី នៅម៉ោង១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)»។
ពាក់ព័ន្ធដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ហើយបើតាមកម្មវិធីគ្រោងទុក សម្ដេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ហើយអញ្ជើញធ្វើបាឋកថា នៅលេខាធិការដ្ឋានអាស៊ាន និងការធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃទី៦ ឧសភា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូនេស៊ី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏នឹងបន្តធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី៧ ខែឧសភា រហូតដល់ល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ទើបសម្ដេចអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ។ នេះជាការអះអាងរបស់សម្ដេចតេជោ។
មកដល់ភ្នំពេញភ្លាម សម្ដេចតេជោ នឹងត្រូវចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាសម្ដេច នាថ្ងៃទី១០ ខែឧសភា។ ត្រង់នេះហើយដែលសម្ដេចតេជោ លើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


