ជីវិតកម្សាន្ដ
Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដី
តារាសម្តែង Kim Soo-hyun បានពង្រឹងឋានៈរបស់គាត់ក្នុងនាមជាតារាដែលមានឥទ្ធិពលបំផុតរបស់កូរ៉េ ដោយឈរនៅលើកំពូលតារាងតម្លៃម៉ាកយីហោ Big Data Actor សប្តាហ៍ទី ១៧ ជាមួយនឹងពិន្ទុ ១៣៦,៩៨៧ គួរឲ្យចាប់អារម្មណ៍។ បើទោះបីជាពេលនេះ លោកកំពុងមានមានរឿងអាស្រូវស្នេហា និងប្រឈមបណ្តឹងទារសំណងរាប់លានដុល្លារ ពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្មក្ដី។

ពិន្ទុទាំងនោះបានឆ្លុះបញ្ចាំងពីភាពលេចធ្លោរបស់តារាប្រុសវ័យ៣៧ឆ្នាំ នៅទូទាំងរង្វាស់ជាច្រើន រួមទាំងអ្នកអានអត្ថបទ ការណែនាំរបស់អ្នកអាន មតិយោបល់ ការចូលចិត្ត ការបោះឆ្នោតម៉ាកយីហោ និងការឧបត្ថម្ភអត្ថបទ។ ចំណាត់ថ្នាក់លេខ១ របស់គាត់ក៏បានបង្ហាញពីភាពទាក់ទាញដ៏យូរអង្វែង និងទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំ ដែលគាត់បានចែករំលែកជាមួយអ្នកគាំទ្រ និងសាធារណជនទូទៅ។
មកដល់ទី២ គឺតារាសម្ដែងស្រី Kim Hye-yoon ដែលទទួលបាន ១២១ ៨៩៦ ពិន្ទុ។ ទោះបីជាពិន្ទុរបស់នាងធ្លាក់ចុះបន្តិចបើធៀបនឹងសប្តាហ៍មុនក៏ដោយ ប៉ុន្តែការចូលរួមជាប់លាប់ និងភាពស្មោះត្រង់របស់អ្នកគាំទ្រខ្ពស់បានរក្សានាងយ៉ាងរឹងមាំនៅក្នុងចំណាត់ថ្នាក់កំពូល។ ទន្ទឹមនឹងនេះដែរ តារាដែលកំពុងទទួលបានការគាំទ្រមានដូចជា លោក Byeon Woo-seok ទទួលបានចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ៧៧,០៥៨ ពិន្ទុ ដែលបង្ហាញពីការចាប់អារម្មណ៍ពីសាធារណជន និងការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

មិនតែប៉ុណ្ណោះ តួឯកកូរ៉េក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» នៅតែបន្តបង្ហាញថាមពលតារាដែលមិនងាករេរបស់គាត់ ដោយបានឡើងទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ នៃការស្ទង់មតិរបស់់ Star Ranking ចុងក្រោយបង្អស់សម្រាប់តារាប្រុស។ តារាសម្តែងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងជុំទី ១១០ (សប្តាហ៍ទី ៤ នៃខែមេសា) ដោយទទួលបានការបោះឆ្នោតសរុបចំនួន ១១,5៥៤៦ ដែលជាការលោតផ្លោះដ៏ធំមួយពីតំណែងលេខ ៧ មុនរបស់គាត់។
រយៈពេលបោះឆ្នោតចាប់ពីថ្ងៃទី ២៤ ខែមេសា វេលាម៉ោង ៣:០១ រសៀល ដល់ថ្ងៃទី ១ ឧសភា វេលាម៉ោង ៣:០០ រសៀល ។ នៅក្នុងជុំមុន (១០៩) Kim Nam-gil បានឈរនៅលំដាប់ទី ៣ ខណៈដែល Kim Soo-hyun ទទួលបានត្រឹមតែ ៥៤០ សម្លេងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការកើនឡើងនៃការគាំទ្រភ្លាមៗ Kim Soo-hyun បានត្រលប់មកវិញដ៏គួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យKim Nam-gil ផ្លាស់ពីតំណែង និងទទួលបានតំណែងក្នុងចំណាត់ថ្នាក់កំពូល។
Star Ranking គឺជាវេទិកាបោះឆ្នោតគាំទ្រប្រកួតប្រជែង ដែលអ្នកគាំទ្របោះឆ្នោតឲ្យតារាដែលពួកគេចូលចិត្តប្រចាំសប្តាហ៍។ ចំណាត់ថ្នាក់រួមមានអត្ថប្រយោជន៍ដូចជាវិញ្ញាបនបត្រឌីជីថលសម្រាប់អ្នកចូលរួម និងការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូខាងក្រៅសម្រាប់តារាកំពូល ជាពិសេសអ្នកដែលរក្សាចំណាត់ថ្នាក់ទី១ សម្រាប់រយៈពេលបួនសប្តាហ៍ជាប់គ្នា។ រង្វាន់ទាំងនេះផ្តល់ឲ្យអ្នកគាំទ្រនូវឱកាសពិសេសៗដើម្បីគាំទ្រ និងផ្សព្វផ្សាយជាសាធារណៈនូវអាយដលរបស់ពួកគេ។
ការកើនឡើងយ៉ាងខ្លាំងរបស់ Kim Soo-hyun កើតឡើងនៅពេលដែលគាត់បន្តរក្សាប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈគម្រោងបច្ចុប្បន្នរបស់គាត់ និងអ្នកគាំទ្រដ៏ស្មោះត្រង់ សូម្បីតែចំពេលមានការរំខានពីប្រព័ន្ធផ្សព្វផ្សាយនិងរឿងអាស្រូវមិនទាន់ដោះស្រាយចេញ ព្រមទាំងឈ្មោះប្រកួតប្រជែងដូចជាតារាប្រុស Kim Nam-gil ក៏ដោយ។
សមត្ថភាពរបស់គាត់ក្នុងការលោតបានបួនចំណុចក្នុងមួយសប្តាហ៍ បានគូសបញ្ជាក់ពីភាពធន់ អត់ធ្មត់ និងការលះបង់នៃ fandom របស់គាត់ ហើយថែមទាំងពង្រឹងកន្លែងក្នុងនាមជាតារាសម្ដែងឲ្យនៅឈរក្នុងលំដាប់កំពូលម្នាក់របស់កូរ៉េដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


