នយោបាយ
សម្ដេចតេជោតបទៅសារព័ត៌មានថៃមួយថា «បើឆ្កួតសូមឆ្កួតតែពួកអ្នកឯងទៅ»
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាសែតថែមួយដែលសរសេរថាសម្ដេចបានដកអគ្គបញ្ជាការទ័ពនិងតែងតាំងខ្លួនឯង គឺជាការសរសេរឆ្កួតលាលី និងថា «បើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»។

សរសេរនៅលើបណ្ដាញសង្គមសម្ដេចនៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាសម្ដេចមិនមានការចាំបាច់ទាល់តែសោះទៅធ្វើជាអគ្គបញ្ជាការទ័ព ខណៈដែលសម្ដេចជាមនុស្សទី២ នៅកម្ពុជាបន្ទាប់ពីព្រះមហាក្សត្រនោះ។
សម្ដេចបានឆ្លើយតបទៅនឹងសារព័ត៌មានថៃមួយដែលចុះផ្សាយថាសម្ដេចបានដកអគ្គបញ្ជាការកងទ័ពហើយតែងតាំងខ្លួនជាអគ្គបញ្ជាកងទ័ពដើម្បីត្រៀមវាយថៃថា៖ «ខ្ញុំសូមផ្ដាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»។
ទោះជាយ៉ាងណាសម្ដេចមិនបានបញ្ជេញថាសារព័ត៌មានថៃនោះឈ្មោះអ្វីនោះទេ ខណៈសម្ដេចក៏ផ្ដាំទៅក្រុមជ្រុលនិយមថៃឈប់ចូលមកឈ្លានពាន Facebook សម្ដេចផងដែរ។
ការលើកឡើងនេះក្នុងពេលដែលសម្ដេចតេជោចុះសួរសុខទុក្ខកងទ័ពមន្ត្រីរាជការនិងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារនៅថ្ងៃទី២៦ ខែមិថុនានេះ។ សម្ដេចបញ្ជាក់ថាវត្តមានរបស់សម្ដេចមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងការពារជាតិឬអគ្គបញ្ជាការកងទ័ពនោះឡើយតែជាការមកសួរសុខទុកលើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការទឹកដី។

ក្នុងឱកាសនោះសម្ដេចក៏ទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជា «អគ្គភស្ដភារជាន់ខ្ពស់» សម្រាប់ធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់កម្ពុជាដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវផងដែរ។
សម្ដេចថា៖ «ខ្ញុំពេញចិត្តនិងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង»៕

អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ